Tuesday, January 7, 2025
Homeព័ត៌មានអន្តរជាតិឯកភាពកាត់បន្ថយនុយក្លេអ៊ែរ ជាមួយមហា​អំ​ណាច​​បាន១ថ្ងៃ ចិនប្តេជ្ញាធ្វើទំនើបកម្ម

ឯកភាពកាត់បន្ថយនុយក្លេអ៊ែរ ជាមួយមហា​អំ​ណាច​​បាន១ថ្ងៃ ចិនប្តេជ្ញាធ្វើទំនើបកម្ម

កាលពីថ្ងៃអង្គារទី៤ធ្នូ ឆ្នាំ ២០២២ ប្រទេសចិនបាននិយាយថា ខ្លួននឹងបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន តែបាន​អំពាវនាវឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីកាត់បន្ថយការស្តុកទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេ។ការលើក​ឡើងរបស់​ទីក្រុង​ប៉េកាំងបានកើតឡើងក្នុងរយៈពេលតែមួយថ្ងៃបន្ទាប់ពីខ្លួនដែលជាមហាអំណាចនុយក្លេអ៊ែររបស់ពិភពលោកដែរនោះបានសន្យាថានឹងការពារការរីករាលដាលអាវុធបែបនេះ។នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយ សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស​និងបារាំង ដែលជាមហាអំណាចនុយក្លេអ៊ែរទាំង៥  បានអះអាងសារជាថ្មីអំពីគោលដៅរបស់​ពួកគេក្នុងការបង្កើតពិភពលោក​ដែលគ្មានអាវុធបរមាណូ និងជៀសវាងជម្លោះនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា យើងជឿជាក់យ៉ាងមុតមាំថាការរីករាលដាលបន្ថែមទៀតនៃ អាវុធបែបនេះត្រូវតែ ត្រូវបានរារាំងដោយបន្ថែមថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះហើយមិនត្រូវយកទៅប្រយុទ្ធឡើយ។ មហាអំណាច នុយក្លេ អ៊ែរទាំងប្រាំក៏បានប្តេជ្ញាចិត្តក្នុងការរំសាយអាវុធពេញលេញនាពេលអនាគតពីអាវុធបរមាណូ ដែលទើបតែត្រូវបាន ប្រើប្រាស់ ក្នុងជម្លោះក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិកលើប្រទេសជប៉ុននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។

ទោះជាយ៉ាងណាក្តីកាលពីថ្ងៃអង្គារប្រទេសចិនបានការពារគោលនយោបាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបាននិយាយថា រុស្ស៊ី និងសហរដ្ឋអាមេរិកដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ ធំបំផុតរបស់ពិភពលោកគួរតែធ្វើគំរូមុនគេលើការ រំសាយអាវុធ ប្រល័យលោកនេះ។

លោកFu Cong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថាសហរដ្ឋ អាមេរិកនិងរុស្ស៊ីនៅតែមាន90ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរនៅលើពិភពលោកនេះ។ពួកគេត្រូវតែកាត់បន្ថយឃ្លាំងអាវុធ នុយក្លេអ៊ែររបស់ពួកគេក្នុងលក្ខណៈដែលមិនអាចត្រឡប់វិញបាន និងស្របច្បាប់។

សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជា មួយនឹងក្បាលគ្រាប់រហូត ដល់ 700 ក្បាលនៅឆ្នាំ 2027 និងប្រហែលជា 1000 នៅឆ្នាំ 2030 ។

Fuបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនថា៖’’ការអះអាងរបស់អាមេរិកដែលថាប្រទេសចិនកំពុងបង្កើន សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនយ៉ាងច្រើននេះគឺមិនពិតទេ»។ចិនតែងតែប្រកាន់យកគោលនយោបាយគ្មាន ការប្រើប្រាស់និង រក្សាសមត្ថភាពនុយក្លេអ៊ែរនៅកម្រិតតិចតួចបំផុត សម្រាប់សន្តិសុខជាតិតែប៉ុណ្ណោះ៕

RELATED ARTICLES