Tuesday, January 7, 2025
Homeព័ត៌មានអន្តរជាតិគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃស្លាប់៣០០របួសជាង២ពាន់នាក់

គ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃស្លាប់៣០០របួសជាង២ពាន់នាក់

យោងតាមប្រភពព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃអង្គារទី ៤ ធ្នូ ២០២២ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅ ក្នុងឱកាសវិស្សមកាសឆ្លងឆ្នាំថ្មី រយៈពេល៦ថ្ងៃនៅក្នុងប្រទេសថៃបានឆក់យកជីវិតមនុស្ស ៣០០នាក់និងរបួស ២៤៧១នាក់ ថយចុះបើប្រៀបធៀបជាមួយឆ្នាំ ២០២១ ដែលមានអ្នកស្លាប់៣៧០នាក់។ របាយការណ៍ខាងលើនោះបានអោយដឹងទៀតថា រយៈពេល៦ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៤៨៨ករណីថយចុះជាងឆ្នាំមុនដែលមាន៣០៦៨ករណី។យោងតាមទិន្នន័យផ្លូវការ បានអោយដឹងថា ការបើកបរហួសល្បឿនកំណត់ គឺជាមូលហេតុទូទៅបំផុតនៃគ្រោះថ្នាក់កាលពីថ្ងៃ ចន្ទដែលមាន 35% បន្ទាប់មកគឺការបើកបរក្នុងស្ថានភាពស្រវឹង 18% ខណៈ 83% ទាក់ទងនឹងម៉ូតូ និង 6% ទាក់ទងនឹងរថយ ន្តPickups។

ស្ទើរតែ 80% នៃគ្រោះថ្នាក់កើតឡើងនៅលើផ្លូវត្រង់ និង 9% កើតឡើងនៅចន្លោះម៉ោង 4 រសៀលដល់ 5 ល្ងាច ខណៈដែល 15% នៃអ្នកស្លាប់បាត់បង់ជីវិតមានអាយុពី 40 ទៅ 59 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយខេត្តចំនួន11បានរាយការណ៍ថាមិនមាន អ្នកស្លាប់នៅលើផ្លូវទេក្នុងអំឡុងពេលប្រាំមួយថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក។ ខេត្តទាំងនោះរូមមាន Trang, Nakhon Nayok, Pattani, Phanngga, Phrae, Mae Hong Son, Yala, Ranong, Satun, Samut Songkhram និង Sukhothai ៕

RELATED ARTICLES