Sunday, January 5, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះចម្បាំងF-35A កូរ៉េខាងត្បូងចុះចត បន្ទាន់ពេលហ្វឹកហាត់

យន្តហោះចម្បាំងF-35A កូរ៉េខាងត្បូងចុះចត បន្ទាន់ពេលហ្វឹកហាត់

យោងតាមទីភ្នាក់ងារសារព័ត៌មានYonhap ចេញផ្សាយកាលពីថ្ងៃអង្គារទី ៤ ធ្នូ ២០២២ បានអោយដឹងថា យន្តហោះចម្បាំងធុន F-35A ដែលប្រតិបត្តិការដោយកងទ័ពអាកាសកូរ៉េខាងត្បូង បានធ្វើការចុះចតជាបន្ទាន់ក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃ អង្គារដោយសារតែមានបញ្ហាប្រព័ន្ធបញ្ជា( avionic system)។ Avionics  system ត្រូវបានដំឡើងនៅក្នុងយន្តហោះ ឬយានអវ កាសសម្រាប់គ្រប់គ្រងប្រព័ន្ធ ម៉ាស៊ីន ការហោះហើរ ការរុករក ការទំនាក់ទំនង ឧបករណ៍ថតសំឡេង ប្រព័ន្ធភ្លើងការគំរាម កំហែងប្រព័ន្ធប្រេងឥន្ធនៈ ប្រព័ន្ធអេឡិចត្រូអុបទិក (EO/IR) រ៉ាដាអាកាសធាតុ ម៉ូនីទ័រដំណើរការ  ប្រព័ន្ធដែលអនុវត្តបេសកកម្ម និងភារកិច្ចគ្រប់គ្រងការហោះហើររាប់រយផ្សេងទៀត។

មន្ត្រីទ័ពអាកាសបាននិយាយថា យន្តហោះដែលមានសមត្ថភាពគេចពីរ៉ាដាបានចុះចតលើផ្លូវរត់នៅមូលដ្ឋានទ័ពអាកាសក្នុង ទីក្រុង Seosan ចម្ងាយ ១៥១ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីវេលាម៉ោង ១២ និង ៥១ នាទីរសៀ បន្ទាប់ពីឧប ករណ៍ចុះចតដំណើរការខុសប្រក្រតី។

ពួកគេបានបន្ថែមថាអ្នកបើកយន្តហោះបានដើរចេញ ដោយសុវត្ថិភាព។កងទ័ពអាកាសកូរ៉េខាងត្បូង និងយោធាអាមេរិកគ្រោង នឹងចាប់ផ្តើមការស៊ើបអង្កេតរួមគ្នាមួយ ទៅលើអ្វីដែលបានកើតឡើងចំពោះយន្តហោះចម្បាំង ដែលផលិតដោយក្រុមហ៊ុនការ ពារជាតិអាមេរិកដ៏ល្បីឈ្មោះ Lockheed Martin ។ក្រុមមន្ត្រីបាននិយាយថាកងកម្លាំងអាកាសនឹងផ្អាក ជើង ហោះហើរទាំង អស់ចំពោះយន្តហោះចម្បាំង F-35A ដោយរង់ ចាំការស៊ើបអង្កេតជាមុនសិន។មកទល់ពេលនេះកូរ៉េខាងត្បូងបានទទួលយន្ត ហោះចម្បាំង F-35A ច្រើនជាង ៣០គ្រឿង ពីសហរដ្ឋអាមេរិក ក្រោមផែនការដាក់ពង្រាយសរុបចំនួន៤០គ្រឿង ៕

RELATED ARTICLES