Sunday, January 5, 2025
Homeព័ត៌មានអន្តរជាតិសហភាពអឺរុបព្រមានររុស្ស៊ីមុនជំនួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយ

សហភាពអឺរុបព្រមានររុស្ស៊ីមុនជំនួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយ

កាលពីថ្ងៃពុធទី៥ មករា ២០២២ ប្រធានកិច្ចការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងសារមួយព្រ មានទៅកាន់ទីក្រុងមូស្គូមុនកិច្ចប្រជុំជាមួយមន្ត្រីអ៊ុយក្រែនថាការបង្កហេតុឬការឈ្លានពានណាមួយប្រឆាំងនឹងអ៊ុយក្រែននឹងមានផលវិបាកធ្ងន់ធ្ងរ។នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានANEWS ។អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP ដែលត្រូវបាន ចេញផ្សាយកាលពីថ្ងៃពុធថា៖’’សហភាពអឺរ៉ុបគឺជាដៃគូជិតស្និទ្ធបំផុតរបស់អ៊ុយក្រែនហើយយើងគាំទ្រ យ៉ាងពេញទំហឹងចំពោះ បូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន” ។

ក្នុងដំណើរទស្សនកិច្ចលោក Borrell នឹងជួបជាមួយមន្ត្រីអ៊ុយក្រែន រួមទាំងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ក្នុងទីក្រុង Kiev និងនៅភាគខាងកើតអ៊ុយក្រែន។កិច្ចខិតខំប្រឹងប្រែងរបស់លោក Borrell គឺជាផ្នែកមួយនៃការជំរុញអន្តរជាតិដើម្បីរំងាប់ភាព តានតឹងនៅព្រំដែនអ៊ុយក្រែន។

អស់ជាច្រើនសប្តាហ៍មកហើយដែលលោកខាងលិចមានការព្រួយបារម្ភចំពោះរបាយការណ៍ដែលថា រុស្ស៊ីបានប្រមូលផ្តុំទា ហានរាប់ម៉ឺននាក់នៅក្នុងតំបន់មិនឆ្ងាយពីពព្រំដែនប្រទេសអ៊ុយក្រែនដែលបង្កឱ្យមានការភ័យខ្លាចចំពោះការឈ្លានពានរបស់រុស្ស៊ី។ទាក់ទងទៅនឹងការចោទប្រកាន់នេះរុស្ស៊ីបានច្រានចោល ហើយបានចោទប្រកាន់អ៊ុយក្រែនថាបានផ្លាស់ប្តូរទាហាន បន្ថែមទៀតទៅកាន់តំបន់ភាគខាងកើតដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី។

ការចល័តទ័ពនិងប្រុងជើងការរបស់ប្រទេសទាំងពីបានរំឮកដល់ព្រឹត្តិការណ៍នៃឆ្នាំ2014នៅពេលដែលរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនជាដែនដីរបស់ខ្លួនហើយបានចាប់ផ្តើមការគាំទ្រជាបន្តបន្ទាប់ចំពោះក្រុមផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនឹងត្រូវធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃចន្ទសប្តាហ៍ក្តោយ។ រុស្ស៊ី និងអង្គ ការណាតូ គ្រោងនឹងជួបពិភាក្សាគ្នាពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ១២ ខែមករា៕

RELATED ARTICLES