រដ្ឋាភិបាលជប៉ុននិងកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកធ្លាក់ចូលសមុទ្រខាងកើតដែលគេស្គាល់ថាជាសមុទ្រជប៉ុនកាលពីថ្ងៃពុធទី៥ មករាឆ្នាំ២០២២។ នេះគឺជាការបាញ់បង្ហោះមីស៊ីលលើក ដំបូងដោយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។កូរ៉េខាងជើងបានបាញ់បង្ហោះ កាំជ្រួច មីស៊ីល លើកចុងក្រោយក្នុងខែតុលាឆ្នាំ2021ដោយបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងប្រភេទថ្មីចេញពីនាវាមុជទឹក ធ្វើអោយ មានការ ព្រួយបារម្ភចំពោះភាពជឿនលឿនខាងបច្ចេកវិទ្យារបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរដែលពិបាកស្ទាក់ចាប់។អគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ និង១០នាទីព្រឹកហើយយោធា របស់ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានប្រាប់អ្នកយកព័ត៌មានថាវាត្រូវបានគេសន្មត់ថាវា មីស៊ីលផ្លោងបាលិស្ទិក ដែលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសយើង។អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានថា មិនទាន់មានរបាយការណ៍អំពីការខូចខាតដល់យន្តហោះនិងនាវា របស់ជប៉ុនទេ រហូតមកដល់ពេលនេះ ។
យើងកំពុងបន្តការវិភាគ ប៉ុន្តែប្រសិនបើវាហោះគន្លងធម្មតា វាត្រូវបានគេរំពឹងថានឹងធ្វើដំណើរប្រហែល 500 គីឡូម៉ែត្រហើយ ធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា វាជារឿងគួរឲ្យសោកស្តាយ ដែលកូរ៉េខាងជើងបានបាញ់មីស៊ីលម្តងហើយម្តងទៀតចាប់ តាំងពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការបាញ់ថាយើងបានផ្តល់ព័ត៌មានត្រឹមត្រូវនិងឆាប់រហ័សឱ្យប្រជាជនជប៉ុនដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រមូលព័ត៌មាននិងការវិភាគ៕