ខ្សែបម្រើស្លាបអន្តរជាតិ ប្រេស៊ីល Douglas Costa អាចបន្តនៅ ជាមួយក្លឹបGremioបើទោះជាក្លឹបនេះធ្លាក់ទៅលីកទី២ក៏ដោយ។ប្រធានក្លឹបលោក Romildo Bolzan បាននិយាយថាកីឡាករវ័យ31ឆ្នាំរូបនេះបានបង្ហាញពីបំណងចង់បន្តនៅ Porto Alegre ដែលការខ្ចីជើងរបស់គាត់ពី Juventus នឹងត្រូវផុតកំណត់នៅក្នុងខែមិថុនា។លោកBolzan បានប្រាប់វិទ្យុ Gaucha កាលពីថ្ងៃ អាទិត្យថា កិច្ចសន្យារបស់គាត់ជាមួយយើងដែលមានសុពលភាព ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែល យើងគិតថាចាំបាច់ដើម្បី កែសម្រួល ហិរញ្ញវត្ថុ របស់យើង ហើយស្ថានភាពរបស់ Douglas គឺមិនមានករណីលើកលែងនោះទេ។
ការអត្ថាធិប្បាយនេះកើតឡើងតិចជាងមួយខែបន្ទាប់ពីនាយកបាល់ទាត់ក្លឹប Gremio លោក Denis Abrahao បាននិយាយថា ក្លឹប នឹងតស៊ូដើម្បីបំពេញតម្រូវការប្រាក់ខែរបស់ Costa ក្នុងក្របខ័ណ្ឌប្រេស៊ីលស៊េរី B ។Costa បានបង្ហាញខ្លួនត្រឹមតែ28ប្រ កួតប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន 4 គ្រាប់ចាប់តាំងពីបានចូលរួមជាមួយក្លឹបកុមារភាពរបស់គាត់ឡើងវិញក្នុងលក្ខខណ្ឌខ្ចី ជើងរយៈពេលមួយឆ្នាំកាលពីខែឧសភាឆ្នាំមុន។ខ្សែប្រយុទ្ធរូបនេះក៏ត្រូវបានគេរាយការណ៍ថា បានទាក់ទាញចំណាប់អារម្មណ៍ ពីក្លឹបន Sao Paulo, Atletico Mineiro និងក្លឹបបាល់ទាត់មកពីសហរដ្ឋអាមេរិក និងកាតាផងដែរ៕