Sunday, September 8, 2024
Homeកីឡាអន្ដរជាតិKieran Trippier ក្លាយជាសមាជិកថ្មីដំបូងរបស់ Newcastle

Kieran Trippier ក្លាយជាសមាជិកថ្មីដំបូងរបស់ Newcastle

ដូចការសង្ស័យ ទីបំផុតក្លឹបអ្នកមានថ្មី Newcastle បានយល់ព្រមលើតម្លៃខ្លួនជាង១៦លានដុល្លារជាមួយក្លឹប Atletico Madrid ដើម្បីចុះហត្ថលេខាទិញខ្សែការពារអន្តរជាតិអង់គ្លេស Kieran Trippier។នេះបើយោងតាមសារព័ត៌រ៉យទ័រចេញ ផ្សាយកាលពីថ្ងៃ ពុធទី៥មករា២០២២ ។

Kieran Trippierបានក្លាយជាសមាជិកថ្មីលើកដំបូងរបស់ Newcastleចាប់តាំងពីពួកគេត្រូវបានកាន់កាប់ដោយ ម្ចាស់ក្លឹបថ្មីអារ៉ាប៊ី សាអូឌីតដែលសំបូរទ្រព្យសម្បតិ្តហើយត្រូវបានគេរំពឹងថានឹងពង្រឹងសាច់ដុំហិរញ្ញវត្ថុរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។កីឡាករវ័យ 31ឆ្នាំរូបនេះនៅតែត្រូវឆ្លងកាត់ការពិនិត្យសុខភាព មុនពេលជួបជាមួយគ្រូបង្វឹកលោក Eddie Howe ដែលបានចុះហត្ថលេខាទិញខ្សែការពារស្តាំពី Man City សម្រាប់ក្លឹប Burnley កាលពីខែមករា ឆ្នាំ 2012។

Trippier បានផ្លាស់ពីBurnley ទៅ Tottenham ហើយបន្ទាប់មកធ្លាក់ដល់អេស្ប៉ាញដែល ជាកន្លែងគាត់បានជួយ Atletico ឱ្យឈ្នះពាន ព្រីមេរ៉ាលីហ្គា កាលពីរដូវកាលមុន។នៅជាមួយក្លឹបអេស្ប៉ាញគាត់ធ្លាប់បង្ហាញវត្តមានបាន៦៧ប្រកួត។ចំណែកឯក្រុមជម្រើសជាតិអង់គ្លេសវិញគាត់ក៏ធ្លាប់បានបង្ហាញខ្លួនចំនួន 35 សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរ៕

RELATED ARTICLES