Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិជប៉ុន-អាមេរិក បារម្ភឥទ្ធិពលចិន និងចុះហត្ថលេ ខាពង្រឹងវិស័យការពារជាតិ

ជប៉ុន-អាមេរិក បារម្ភឥទ្ធិពលចិន និងចុះហត្ថលេ ខាពង្រឹងវិស័យការពារជាតិ

កាលពីថ្ងៃសុក្រ ប្រមុខការពារជាតិរបស់ជប៉ុន និងសហរដ្ឋអាមេរិកបានសំដែងការព្រួយបារម្ភរបស់ពួកគេអំពី ការប៉ុនប៉ង របស់ ចិនក្នុងការធ្វើឱ្យខូចសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់និងការប្រឈមនានាដែលពួកគេបង្កឡើងនៅក្នុងតំបន់និងពិភពលោក។ភាគីទាំងពីរបានប្តេជ្ញាថានឹងសហការគ្នាក្នុងការរារាំង និងឆ្លើយតបទៅនឹង សកម្មភាពអស្ថិរភាពរបស់ចិន ។នេះបើយោយតាម ការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃសុក្រទី ៧ មករា ២០២២។នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូខន់ហ្វ្រែនជាមួយនឹងរូបមន្ត’’ពីរបូកពីរ” របស់ពួក គេរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ខណៈពេលដែល ប្រឆាំងនឹងសកម្ម ភាពឯកតោភាគីណាមួយដែលគំរាមកំហែងដល់រដ្ឋបាលរបស់ប្រទេសជប៉ុននៃប្រជុំកោះសេនកាគូនៅសមុទ្រចិនខាងកើតគ្រប់គ្រងដោយជប៉ុនប៉ុន្តែទាមទារដោយចិន។

រដ្ឋមន្ត្រីការបរទេសលោក Yoshimasa Hayashi រដ្ឋមន្ត្រីការពារជាតិលោក Nobuo Kishi របស់ប្រទេសជប៉ុន និងសមភាគីអា មេរិកគឺលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin ក៏បានសម្តែង ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពី បញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ីនជាំង របស់ចិន និងហុងកុង។រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយនៅដើមដំបូងនៃកិច្ចពិភាក្សាថា ប្រទេសជប៉ុន ប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការពង្រឹងសម្ព័ន្ធភាពឆ្ពោះទៅរកការ សម្រេចបាននូវតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ចំណែកឯសមភាគីអាមេរិកវិញលោក Blinken បានបញ្ជាក់ជាថ្មីថា សម្ព័ន្ធភាពជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងសន្តិសុខក្នុង តំបន់ ហើយបាននិយាយថា ប្រទេសទាំងពីរមិនត្រូវពង្រឹងតែឧប ករណ៍ដែលពួកគេមាន ប៉ុណ្ណោះទេប៉ុន្តែក៏ អភិវឌ្ឍថ្មីដើម្បី ដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយ ប្រទេសចិន និងកូរ៉េខាងជើងផងដែរ។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីមួយដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការសហការ លើការប្រឆាំងនឹងការគំរាមកំហែងផ្នែកការពារជាតិថ្មី រួមទាំងសមត្ថភាពដែលមានមូលដ្ឋានលើលំហអាកាសនិងសមត្ថភាព អវកាសផងដែរ៕

RELATED ARTICLES