Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នា បញ្ហាកូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នា បញ្ហាកូរ៉េខាងជើង

យោងតាមប្រភពការទូតមួយបានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នាដោយបិទទ្វារនៅថ្ងៃចន្ទ ទី10 មករាឆ្នាំ ២០២២ ដើម្បីពិភាក្សាអំពីការធ្វើតេស្តសាកល្បង មីស៊ីលលឿនជាងសំឡេងរបស់ប្រទេសកូរ៉េខាង​ជើងកាលពីថ្ងៃ​ពុធ​ធ្លាក់ចូលសមុទ្រ ខាងកើតដែលគេស្គាល់ថាជាសមុទ្រជប៉ុន ។ប្រភពការទូតក៏បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចប្រជុំនេះ ត្រូវបានស្នើសុំដោយសហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេសដែលជាសមាជិកអចិន្ត្រៃយ៍បី ក្នុងចំណោមសមាជិក អចិន្ត្រៃ យ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាអៀរឡង់ និងអាល់បានី ផងដែរ។ ការស្នើនេះបានកើតមានឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការធ្វើតេស្ត មីស៊ីលលឿនជាងសំឡេងចំនួន១គ្រាប់ ។

អ្នកការទូតម្នាក់បាននិយាយថា គ្មានសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានរំពឹងទុកបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃចន្ទនោះទេ ។ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មួយទំនងជាត្រូវបានចេញមុន ឬក្រោយកិច្ចប្រជុំនេះ។កាលពីឆ្នាំ2017ក្រុម ប្រឹក្សាសន្តិសុខបានអនុម័តជាឯកច្ឆ័ន្ទនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំនួន3បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីល។

គួររំឭកថា កាលពីថ្ងៃពុធកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលលឿនជាងសំឡេង៥ដង ដោយជោគជ័យ។ មីស៊ីល Hypersonic ផ្លាស់ទីបានលឿនជាងនិងមានភាពរហ័សរហួនជាងប្រភេទមីស៊ីលធម្មតាធ្វើឱ្យវាកាន់តែពិបាកសម្រាប់ប្រព័ន្ធការពារមីស៊ីល ដែលសហរដ្ឋអាមេរិកកំពុងចំណាយរាប់ពាន់លានដុល្លារ ដើម្បីស្ទាក់ចាប់។នេះជាការបាញ់សាកល្បងលើកទី២សម្រាប់មី ស៊ីលលឿនជាងសម្លេងបន្ទាប់ពីលើកទីមួយបានធ្វើកាលពីខែកញ្ញាឆ្នាំ២០២១។ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយ ការណ៍ថា មីស៊ីលដែលបានបាញ់កាលពីថ្ងៃពុធមានក្បាលគ្រាប់រំកិលលឿន ដែលអាចបាញ់ចំគោលដៅយ៉ាងជាក់លាក់ក្នុង ចម្ងាយ 700 គីឡូម៉ែត្រ៕

RELATED ARTICLES