ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកTedros Adhanom Ghebreyesusបាននិយាយកាលពីថ្ងៃសុក្រទី ៧ មករា ២០២២ ថាមេរោគបំប្លែងថ្មី អូមីក្រុន(Omicron ) មិនសូវធ្ងន់ធ្ងរដូចប្រភេទមេរោគបំប្លែងមុនដែលតា(Delta) ដែលកំពុងរាតត្បាត ពិភពលោកនោះទេ ប៉ុន្តែមិនគួរត្រូវបានចាត់ថាជា ជំងឺស្រាលនោះទេ។ការលើកឡើងរបស់WHO ស្របគ្នាជាមួយអ្នក ជំនាញ វេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូងក៏ដូចជាអាមេរិកបានអះអាងដូចគ្នាថា មេរោគបំប្លែងថ្មី អូមីក្រុនស្រាលជាង ដែលតា ពីព្រោះវា មិនវាយប្រហារសួតច្រើនដូចដែលតាទេ ។ផ្ទុយទៅវិញវាធ្វើអោយប៉ះពាល់តែផ្នែកខាងលើនៃប្រដាប់ដង្ហើម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយកលោក Tedros Adhanom Ghebreyesusក៏បានអំពាវនាវម្តងទៀតដោយធ្វើ យ៉ាងណាអោយមានសមធម៌ ក្នុងការចែកចាយ និងការទទួលបានវ៉ាក់សាំង។លោក Tedros បានបន្ថែមថាដោយផ្អែកលើអត្រា នៃការចាក់វ៉ាក់សាំងបច្ចុប្បន្ន ប្រទេសចំនួន 109 នឹងខកខានគោលដៅរបស់ WHO សម្រាប់ 70 ភាគរយនៃចំនួនប្រជាជនពិ ភពលោកដែលត្រូវចាក់វ៉ាក់សាំងពេញលេញនៅខែកក្កដា។ ទោះបីជាមានប្រភេទមេរោគបំប្លែងថ្មីមួយចំនួនទៀត តែWHO បានតាមដានទៅលើមេរោគបំប្លែងថ្មី២ប្រភេទគឺដែលតា និង អូមីក្រុន ដែលជាប្រភេទមេរោគគួរអោយចាប៉អារម្មណ៍។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលពីទីក្រុងហ្សឺណែវ ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក Bruce Aylward បាន និយាយថាប្រទេសចំនួន៣៦មិនទាន់ឈានដល់គម្របចាក់វ៉ាក់សាំង១០ភាគរយនៅឡើយទេ។លោកបានបន្ថែមថាក្នុងចំណោ មអ្នកជំងឺធ្ងន់ធ្ងរនៅទូទាំងពិភពលោក 80 ភាគរយមិនត្រូវបានចាក់វ៉ាក់សាំង៕