Tuesday, January 7, 2025
Homeតារាខ្មែរមាស សុខសោភា ៖ធ្វើឲ្យអ្នកតាមដានឈឺក្បាល

មាស សុខសោភា ៖ធ្វើឲ្យអ្នកតាមដានឈឺក្បាល

ភ្នំពេញ៖មាស សុខសោភា បានហៅយុវជនម្នាក់ដែលមានឈ្មោះហ្វេសបុកថាBovee Hundley ថាជា”កូនៗ”ដដែល​បើទោះជា​ថ្មី​នេះ​មានការអះអាងពីបុរសម្នាក់មានហ្វេសបុកឈ្មោះថាTino Jessy ដែលជិតដិតនាងថាក្មេង​ប្រុសខាងលើដែល​មានអាយុ​១៤ឆ្នាំ​នោះជាក្មួយនាងក៍​ដោយ​។តាមរយៈTik Tok កាលពីពេលថ្មីៗនេះសោភា ថានាងធ្វើម្ហូបឲ្យកូន(Bovee Hundley )ញាំ ទើបធ្វើឲ្យ​មានភាពច្របូកច្របល់កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រសោភា ដោយពួកគេថែម​ទាំង​ប្រកែកគ្នាយ៉ាងតឹងសសៃក​ទៀតផង។​Fan សោ​ភា ខ្លះលើកឡើងថាគេមិនដែលឃើញ​Idol ពពោះម្ដងណាទេ អីចឹងតើឲ្យមានកូនម៉េចនិងកើត​ទៅ?ប៉ុន្ដែ​ខ្លះទៀតថា​សោភា ធ្លាប់ទៅ​កាណាដារយៈពេលជាង១ឆ្នាំជាមួយស្វាមីនាងអីចឹងអំឡុងនោះ​បើសិនជាពួកគេចង់យកកូនមិន​ឲ្យគេដឹងគឺ​ប្រាកដជាអាចទៅរួច…។

  មាស សុខសោភា បានធ្វើឲ្យមានការរិះគន់ផងសរសើរផងជុំវិញការ​ការធ្លាយរូបអាពា​ហ៍​ពិពាហ៍របស់នាងគម្រប់ខួប១២ឆ្នាំ​កាល​ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលពិធីរៀបការបែប​លក្ខណៈ​សែន​ព្រេនរបស់នាងនោះគឺគេឃើញមានតែលោកឆន សុវណ្ណា​រាជ និងញឹម ចាន់ថន ឡើងកួចដៃប៉ុណ្ណោះហើយបើប្រៀបធៀបមង្គលការជាមួយឱក សុគន្ធកញ្ញា ខុសគ្នាដូចមេឃ​ដី​អីចឹង។យ៉ាងណាមនុស្សមួយចំនួនបែជាសរសើរសុខសោភា ទៅវិញថានាងជា​តារា​ដែល​មាន​ជីវភាព​ធូធារម្នាក់ចង់រៀបការធំបែប​ណាក៍អាចទៅរួច តែសោភា មិនចង់​ខ្ជះ​ខ្ជាយលុយ​កាក់អត់​ប្រយោជន៍ទើបទោះជានាងល្បីយ៉ាងណាតែរៀបការ​ដូចអ្នក​មាន​ជីវភាព​ខ្វះខាតអីចឹង ព្រោះ​សំខាន់ស្នេហាថាតើមនុស្ស២នាក់អាចកាន់ដៃគ្នាតទៅទៀត​បានដែរឬអត់?ដោយ​ឡែក​ខ្លះ​ទៀត​បានចាត់ទុកសោភា ថាជា”កំពូលតារាពូកែលាក់”ព្រោះរៀបការដូចសែន នោះទាល់​តែ​១២ឆ្នាំ​ទើប​ឲ្យលោកសុវណ្ណារាជ ទម្លាយ​ចេញមក ដែលការស្ម័គ្រចិត្តព្រម​បញ្ចេញ​រូបភាព​នោះគឺដើម្បីទប់ស្កាត់រឿងគេរិះគន់ថា​នាងសាងស្នេហ៍​ជាមួយអាណិក​ខ្មែរមក​ពីកាណា​ដល់ទៅ១៤ឆ្នាំតែមិនហ៊ានរៀបការតាមប្រពៃណីខ្មែរមានខាន់ស្លារត្រឹមត្រូវដូចគេ។

  គូរបញ្ជាក់ថាមាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពី​កាណា​លោក​គ្រូពេទ្យអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយកាលពីឆ្នាំ២០០៨ នាងធ្លាប់អះអាងថា​បាន​រៀប​ការតាមបែបសានាគ្រិស្ដម្ដងរួចទៅហើយនៅ​កាណាដាដែលកាល​នោះ​គ្រាន់តែចូល​ព្រះវិ​ហារ​និងបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមក។សោភា ធ្លាប់ថានាងមិនដែលមានចិត្តចង់រៀបការ​ជា​ចំហនោះ​ម្ដងណាទេ តែរឿងដែលនាងបារម្ភគឺអាយុកាន់តែច្រើនពិបាកយកកូន៕

RELATED ARTICLES