ទីបំផុតគ្រូពេទ្យវះកាត់សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការផ្សាំបេះដូងជ្រូកដែលបានកែប្រែហ្សែនដាក់ជំនួសបេះដូងមនុស្សទៅលើអ្នកជំងឺអាយុ 57 ឆ្នាំម្នាក់។ នេះគឺជាវេជ្ជសាស្ត្រដំបូងគេដែលអាចជួយដោះស្រាយការខ្វះខាតនៃការបរិច្ចាគសរីរាង្គ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Aseanpostកាលពីថ្ងៃអង្គារទី ១១ មករា ២០២២។រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ការវះកាត់កាលពីថ្ងៃចូលឆ្នាំសកលដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយសម្រាប់អ្នកជំងឺ។លោក Bartley Griffith ដែលជាអ្នក វះកាត់ប្តូរបេះដូងជ្រូកដោយ ផ្ទាល់បាននិយាយ ថា៖ «នេះគឺជាការវះកាត់បំបែកកំណត់ត្រាហើយនាំឱ្យយើងខិតទៅជិតមួយជំហានដើម្បីដោះស្រាយវិបត្តិកង្វះសរីរាង្គ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទបានអោយដឹងថា ការវះកាត់ប្តូរសរីរាង្គនេះបានធ្វើឡើងកាលពីថ្ងៃសុក្រទៅលើអ្នកជំងឺដែលមានឈ្មោះថា David Bennett។
លោកBennettដែលបានចំណាយពេលជាច្រើនខែចុងក្រោយនេះនៅលើគ្រែ ដោយប្រើប្រាស់ម៉ាស៊ីនឆ្លងកាត់សួតទៅបេះដូង បានបន្ថែមថាខ្ញុំទន្ទឹងរង់ចាំការចេញពីគ្រែបន្ទាប់ពីខ្ញុំជាសះស្បើយ។ឥឡូវនេះខ្ញុំកំពុងជាសះស្បើយ និងត្រូវបានត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់ពីរបៀបដែលសរីរាង្គថ្មីដំណើរការ។មួយថ្ងៃមុនវះកាត់ អ្នករស់នៅរដ្ឋ Maryland រូបនេះ បាននិយាយថា ទុកអោយវាស្លាប់ ឬធ្វើការវះកាត់។ ខ្ញុំចង់រស់នៅ។ ខ្ញុំដឹងថាវាជាគ្រោះថ្នាក់មួយ ប៉ុន្តែវាជាជម្រើសចុង ក្រោយ របស់ខ្ញុំ ។យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ជនជាតិអាមេរិកប្រហែល 110000 នាក់បច្ចុប្បន្នកំពុងរង់ចាំការប្តូរសរីរាង្គ ហើយអ្នកជំងឺជាង 6000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំមុនពេលទទួលបាន៕