ភ្នំពេញ៖អតីតសង្សារទី៣របស់នាយចឺម នាងហ្វា ហ្វា ហៅស្រីយី បានបង្ហាញសាច់គល់ភ្លៅឡើងខ្ចីញិញ ព្រមទាំងបង្អួតគល់សុដន់យ៉ាងព្រឺព្រួចក្នុងឈុតប៊ីគីនី មួយដែលស្រីស្រស់ទៅហែលទឹកនិងឡើងមកអង្គុយលេងនៅមាត់អាង។ការហ៊ានលេងឈុតពិសេសដែលមើលទៅធ្វើឲ្យសម្រស់ស្រីយី កាន់តែលេចត្រដែតទៀតនោះក្រោយពីនាងបានសារភាពកាលពីពេលថ្មីៗនេះថាពិតជាបានកែពង្រីកដើមទ្រួងមែន ក្រោយចែកផ្លូវគ្នាជាមួយនាយចឺម រយៈពេល៣ខែមកនេះ។យ៉ាងណាហ្វា ហ្វា ថានាងមិនដែលកើតទុក្ខឬយំក្រោយជួបវិបត្តិស្នេហ៍ជាមួយតារាសាន់ដេនោះទេ គឺមានតែប្រឹងធ្វើការងារសិល្បៈ ខណៈពេលនេះនាងមិនទាន់មានសង្សារថ្មី ហើយក៍អត់ដឹងថាមានអ្នកណាខ្លះតាមស្រលាញ់នាងដែរ។
តាមរយៈការបញ្ចេញសាច់គល់ភ្លៅឡើងសខ្ចីម៉ដខៃហើយដើមទ្រួងធំទ្រលុកទ្រលន់របស់ហ្វា ហ្វា នៅពេលនេះធ្វើឲ្យមានការលើកឡើងថានាយចឺម អាចនឹងដេកស្ដាយសាច់សខ្ចីរបស់អតីតសង្សារទី៣របស់នាយជាមិនខានព្រោះគូឲ្យក្នក់ក្នាញ់ខ្លាំងណាស់។Fan របស់ហ្វា ហ្វា មួយចំនួនទៀតបានលើកឡើងថាកោតតែនាយចឺម សុខចិត្តផ្ដាច់ស្នេហ៍ក្រមុំទៅអោបមេម៉ាយទៅកើតបើហ្វា ហ្វា ស្អាតយ៉ាងហ្នឹង។តែនាយចឺម ធ្លាប់ប្រាប់ថាលើលោកនេះគ្មានអ្នកណាចង់បែកពីសង្សារនោះទេ ប៉ុន្ដែធ្វើម៉េចបើរឿងរ៉ាវវាកើតទៅហើយនោះ។នាយថែមទាំងសួរមកអ្នកកាសែតថាមានដែលចង់បែកសង្សារឬអត់ទៀតផង ព្រោះនាយ អត់ដែលធ្លាប់ស្រម៉ៃនោះទេ ប៉ុន្ដែនាយថា ខ្លះប្ដីប្រពន្ធគង់មានបែកគ្នា ចុះទម្រាំពាក្យថា”សង្សារ”តើនឹងមានរឿងអ្វីកើតឡើង?
ទាំងហ្វា ហ្វា និងនាយចឺម បានបដិសេធមិនប្រាប់ពីមូលហេតុនៃការប្រេះឆាស្នេហ៍នេះទេ ខណៈដែលស្រីយី នៅតែអះអាងថាមិនទាន់មានម្ចាស់បេះដូងថ្មី បើទោះជានាយចឺម រកបានសង្សារទី៤ជាអ្នកមេម៉ាយរូបស្រស់នាងសេង សុខគីម តាំងតែពីបែកហ្វា ហ្វា ក្ដៅៗក្ដី។
គូរបញ្ជាក់ថាហ្វា ហ្វា-នាយចឺម បានភ្ជាប់ស្នេហ៍ជាចំហរយៈពេលជាង២ឆ្នាំដោយអ្នកទាំង២គ្រោងដឹកដៃគ្នាចូលរោងការទៀត ផង ។ប៉ុន្ដែនៅដើមខែតុលាឆ្នាំ២០២១ ហ្វា ហ្វា បានបង្ហូរទឹកនេត្រាតែម្នាក់ឯងព្រោះនាយចឺម ទៅភ្ជាប់ស្នេហ៍ថ្មី។យ៉ាងណាក្នុង ជំនួបកាលពីពេលថ្មីៗនេះហ្វា ហ្វា ថាទោះជានាងនិងលោកមេសា លែងជាសង្សារនិងគ្នាមែន តែមិនយកគ្នាជាសត្រូវឡើយពោលគឺនៅតែរាប់អានគ្នាធម្មតា។ចំណែកនាយចឺម ថាបើមានបទណាសាកសមជាមួយអតីតសង្សាររូបនេះសម្ដែងនាយនៅតែហៅស្រីយី ឲ្យថតMV បទរបស់នាយដូចមុន៕