Wednesday, January 8, 2025
Homeតារាខ្មែរអម្ពរ ទេវី ៖សប្បាយចិត្តណាស់បានចៅប្រុសទី១

អម្ពរ ទេវី ៖សប្បាយចិត្តណាស់បានចៅប្រុសទី១

អាមេរិក៖អ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានបង្ហាញអារម្មណ៍រីក​រាយព្រោះ​កាលពីថ្ងៃទី១០ខែមករា កូន​ប្រសាររបស់នាងដែលជាជនជាតិអាមេរិកកាំង​និងជាភរិយា​របស់​កូនប្រុសច្បងនាងជាមួយអតីតស្វាមីលោកពេជ្រ ភិរុណ ឈ្មោះ​ភិរុណ ឥទ្រ្ទបុត្រ នោះបាន​សម្រាល​កូនប្រុសដំបូង​ដោយ​ជោគជ័យ​ហេតុនេះហើយអ្នកនាង​ទេវី បានចៅលើកទី១ឬដំបូង​ហើយពេលនេះអ្នកនាង​បាន​ក្លាយ​ទៅជាលោកយាយឬជីដូនរបស់គេទៅហើយ។

អ្នកនាងអម្ពរ ទេវី បានថ្លែងសារទាំងរំភើបថាវាគឺជាចៅប្រុសលើកដំបូង​របស់នាង​ដែល​មាន​ឈ្មោះថាLionel G Phirun ហៅ​អនន្ទ ឬArun ជាទីស្រលាញ់របស់នាង។អ្នកនាងទេវី បន្ថែម​ថា​នាងមានក្ដីសោមនស្សជាពន់ពេក និងអារម្មណ៍ពិសេសក្នុង​នាម​ជាជាជីដូនមួយរូប និងជាម្ដាយ​ក្មេក​របស់កូនប្រសារ។

  តាមរយៈការទទួលបានចៅប្រុសសំណព្វចិត្តនៅពេលនេះអ្នកនាងអម្ពរ ទេវី និងកូន​ប្រុស​នៅតែ​ប្រើត្រកូលរបស់​អតីតស្វាមី​និងជាឪពុក​របស់កូនបុ្រសនាងគឺលោកភិរុណ​(Phirun)​ដដែលបញ្ជាក់ថាទោះជាជីវិតស្នេហ៍របស់នាងជាមួយលោកភិរុណ បាន​អស់​និស្ស័យ​ក្ដី ប៉ុន្ដែ​ការស្រលាញ់និងគោរពគឺនៅតែមានដដែល ខណៈដែលក្រោយមានស្វាមីឈ្មោះPauly Hap ជាង១០ឆ្នាំ​មកនេះ​អ្នកនាងទេវី បានហៅប្ដីចាស់ថាជា”ពុក”ទៅវិញ។ដោយឡែក​តាមព័ត​មាន​ថា​មិនមែនតែអ្នកនាងទេវី នោះទេ ប៉ុន្ដែ​លោក​​ភិរុណ ឯណ្ណោះវិញក៍មានអារម្មណ៍រំភើប​មិន​ចាញ់អតីតភរិយារបស់លោកនោះទេក្រោយពីបាន​ចៅ១សម្រាប់តពូជតវង្ស​ត្រកូលនេះ។

  គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលា​ឆ្នាំ១៩៩២ ហើយមុនចែក​ផ្លូវគ្នាអ្នក​ទាំង​ពីរបានបន្សល់ចំណង​ដៃកូន២នាក់គឺកូនទី១ប្រុស​ឈ្មោះ​ភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រីឈ្មោះភិរុណ លក្ស្ញីទេវី ។ដោយឡែក​អ្នកនាងទេវី ទទួលបានកូនស្រីអាយុជិត១០ឆ្នាំម្នាក់ទៀតជាមួយស្វាមីថ្មីនៅអាមេរិក។កាលពីឆ្នាំ២០១៦ និង​២០១៧ អ្នក​​នាងធ្លាប់​ចុះ​មកថតភាពយន្ដនៅខ្មែរបាន២រឿង​ហើយអ្វីដែលគូរឲ្យចាប់​អារម្មណ៍​នោះគឺលោកភិរុណ បានរៀបចំសម្លៀក​បំពាក់ជូនអ្នក​នាងទេវី ទាំងអស់គឺរាប់អានគ្នា​ដូចជាឪ​ពុក​និងកូន។តាមព័តមានថាអ្នកនាងទេវី គ្រោងមកថតរឿងភាគមួយឲ្យហង្សមាស តែ​ផែន​ការណ៍នេះត្រូវ​បាន​ពន្យាពេលទៅវិញព្រោះតែកូវីដនៅអាមេរិកកំពុងតែបន្ដផ្ទុះ៕

RELATED ARTICLES