យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងដែលគេសង្ស័យថាជាមីស៊ីលបាលិស្ទិកឬ អាចជាមីស៊ីលលឿនជាងសំឡេង ដូចកាលពីសប្តាហ៍មុន ។ នេះគឺជាគ្រាប់មីស៊ីលទី២ ដែលកូរ៉េខាងជើង បានបាញ់ ក្នុងរយៈ ពេលមិនដល់មួយសប្តហ៍ផង នៅដើមឆ្នាំ ២០២២នេះ។ សម្រាប់មីស៊ីលថ្ងៃនេះយោធាកូរ៉េខាង ត្បូងបានអះអាងថាវាអាចមាន សមត្ថភាពខ្លាំងជាងមីស៊ីលលឿនជាងសំ ឡេងកាលពីសប្តាហ៍មុនខណៈដែលទីក្រុងព្យុងយ៉ាង កំពុងស្វែងរកអាវុធទំនើបៗ កាន់តែខ្លាំង។
មន្ត្រីយោធាកូរ៉េខាងត្បូងបានអះអាងថាមីស៊ីល ផ្លោងត្រូវបានបានបាញ់ចេញកាលពីវេលាម៉ោងប្រហែល 7.27 ព្រឹកថ្ងៃអង្គារ ពីខេត្តJagangឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនដែលជាទីតាំងដូចគ្នាទៅនឹងការសាកល្បងកាលពីសប្តាហ៍មុន។នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតាមការប៉ាន់ប្រមាណដំបូងគេបានរកឃើញថា មីស៊ីលថ្ងៃនេះហោះបានចម្ងាយជាង 700 គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមា 60 គីឡូម៉ែត្រ និងក្នុងល្បឿនលឿនជាងសំ ឡេង10ដង។ការបាញ់មីស៊ីលលើកទី២នេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសចំនួនប្រាំមួយបានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ សកម្មភាពអស្ថិរភាព របស់ខ្លួន។កាលពីថ្ងៃចន្ទបេសកជនសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ចូលរួមដោយប្រទេសបារាំង សាធារណរដ្ឋអៀរឡង់ ជប៉ុន ចក្រភពអង់គ្លេស និងអាល់បានី បានចេញសេចក្តីថ្លែងការណ៍រួម មួយថ្កោលទោសការសាកល្បងមីស៊ីលរបស់ប្រទេសផ្តាច់ការ កាលពីសប្តាហ៍មុន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រីLinda Thomas-Greenfield បាននិយាយថា សកម្មភាពទាំងនេះ បង្កើនហានិភ័យ និងការកើនឡើង នៃការគំរាមកំហែងយ៉ាងសំខាន់ដល់ស្ថិរភាពក្នុងតំបន់។ក្រុមនេះបានអំពាវនាវឱ្យកូរ៉េខាង ជើងជៀសវាងពីសកម្មភាពអស្ថិរភាពបន្ថែមទៀតនិងចូលរួមក្នុងការសន្ទនាប្រកបដោយអត្ថន័យឆ្ពោះទៅរកគោលដៅរួមរបស់យើងនៃការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ ៕