ពានរង្វាន់អាហ្វ្រិកខាប់ គឺជាការប្រកួតបាល់ទាត់អន្តរជាតិផ្នែកបុរស ដ៏សំខាន់នៅក្នុងទ្វីបអាហ្រ្វិក ដែលប្រារព្ធ ធ្វើឡើងរៀង រាល់២ឆ្នាំម្តង។ វាត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥៧ ។ ការប្រកួតដំបូងមានត្រឹមតែ ៣ប្រទេសប៉ុណ្ណោះចូលរួមដែលក្នុង នោះរួមមានប្រទេសអេហ្ស៊ីប ស៊ូដង់ និង និងប្រទេសអេត្យូពី រហូតដល់ឆ្នាំ ១៩៩៨ ពង្រើកដល់ ១៦ក្រុមនិងពង្រើកទៅដល់២៤ ក្រុម នៅក្នុងឆ្នាំ ២០១៧។
ក្នុងចំណោមក្រុមទាំងអស់ដែលបានចូលរួមប្រកួតគិតពីឆ្នាំ១៩៥៧មានតែក្រុមជម្រើសជាតិអេហ្ស៊ីបមួយដែលធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់អាហ្រ្វិកខាប់គឺមានចំនួន ៧ដងនៅក្នុងឆ្នាំ ១៩៥៧,១៩៥៩, ១៩៨៦, ១៩៩៨ ,២០០៦, ២០០៨, ២០១០និងរងជើងឯកចំនួន ២ដងគឺ ១៩៦២ ,២០១៧។ បន្ទាប់ពីអេហ្ស៊ីបគឹប្រទេសកាមេរូន ធ្លាប់លើកពាននេះចំនួន ៥ដង ប្រទេសហ្គាណាចំនួន៤ដង ប្រទេសនីហ្សេរីយ៉ា បានចំនួន៣ដង កូឌីវ័ចំនួន២ដង អាហ្សេរី ២ដង និង សាធារណៈរដ្ឋកុងហ្គោចំនូន២ដងដែរ។ ដោយឡែកប្រទេសចំនួន៧ទៀតធ្លាប់លើកពានម្តងដូចគ្នា គឺ សំប៊ី ទុយនេស៊ី ស៊ូដង់ អេត្យូពី ម៉ារ៉ុក អាហ្វ្រិកខាងត្បូង និងកុងហ្គោ។ ប្រទេសក្រៅពីនេះមិនធ្លាប់លើកពាននោះទេ៕