Sunday, December 29, 2024
Homeសន្ដិសុខសង្គមលួចថតស្រីងូតទឹកស្រាត ជាប់ខ្នោះ

លួចថតស្រីងូតទឹកស្រាត ជាប់ខ្នោះ

កណ្តាល ៖ បុរសកំហូចម្នាក់ ឃើញនារីវ័យក្មេងស្នាក់នៅបន្ទប់ជួលក្បែរគ្នា ចូលទៅងូតទឹកក្នុងបន្ទប់ទឹក ក៏ចូលទៅតាម (បន្ទប់ ទឹកជាប់គ្នា) រួចក៏ធ្វើសកម្មភាពយកទូរស័ព្ទលួចថតរូបអាក្រាតរបស់នារីរងគ្រោះដែលកំពុងងូតទឹក តាមប្រឡោះឥដ្ឋ ស្រាប់តែ ត្រូវខាងស្រីប្រទះឃើញ ចាប់ទាញទូរស័ព្ទមកឆែកមើល ឃើញសុទ្ធតែរូបអាក្រាតកាយរបស់ខ្លួន ធ្វើឱ្យជនសង្ស័យភ័យសុំទូរ ស័ព្ទយកមកលុបរូបភាពចេញវិញ រួចសុំទោសនារីរងគ្រោះ សុំរួចខ្លួន តែនារីរងគ្រោះមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ ប្រុសកំហូច នាំយកទៅចាត់ការតាមច្បាប់។ករណីប្រុសលួចថតរូបក្រមុំងូតទឹកស្រាតខាងលើនេះ បានកើតឡើងកាលពីវេលា ព្រឹកព្រលឹម ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចបន្ទប់ទឹកផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបត្តាជី១សង្កាត់ព្រែកហូរ ក្រុងតា ខ្មៅ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះ មានវ័យ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអិន ធី ហៅខ្លី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅ បន្ទប់ជួលក្បែរគ្នា ជាមួយនារីរងគ្រោះ។របាយការណ៍ដដែល បានបន្តថា មុនពេលកើតហេតុ នៅវេលាព្រឹកព្រលឹមថ្ងៃទី១១ ខែ មករា ឆ្នាំ២០២២ នារីរងគ្រោះខាងលើ បានក្រោកពីដេក រួចក៏ដើរចូលទៅក្នុងបន្ទប់ទឹក ចំណុចទីតាំងកើតហេតុ (បន្ទប់ទឹកប្រើ រួមគ្នា) បំណងងូតទឹក រៀបចំខ្លួនចេញទៅធ្វើការងារ។ ស្រាប់តែពេលនោះ ជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នាបាន ចូលទៅបន្ទប់ទឹក១ទៀត ដែលស្ថិតនៅជាប់គ្នានោះ រួចក៏បានធ្វើសកម្មភាពដាក់ទូរស័ព្ទលួចថត រូបភាពនារីរងគ្រោះដែលកំ ពុងងូតទឹកអាក្រាតកាយ នៅក្នុងបន្ទប់ទឹក តាមប្រហោងឥដ្ឋ។

ប្រភពខាងលើ បញ្ជាក់ថា ពេលនោះ នារីរងគ្រោះបានចោលភ្នែកប្រទះឃើញទូរស័ព្ទរបស់ជនសង្ស័យ ក៏ទាញយកមកឆែក មើល ស្រាប់តែប្រទះឃើញសុទ្ធតែរូបអាក្រាតកាយរបស់ខ្លួននៅជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ។ ភ្លាមនោះ ជនសង្ស័យ បានអង្វរសុំទូរស័ព្ទពីនារីរងគ្រោះវិញ ហើយបានព្យាយាមលួងលោមសុំទោសនារីរងគ្រោះ និងលុបរូបភាពចេញពីក្នុងទូរស័ព្ទ ទាំងអស់វិញ បំណងសុំរួចខ្លួន។ក្រោយមក ជនសង្ស័យ បានទៅធ្វើការបាត់ទៅ ទើបនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ តែម្តង។

ដោយឡែក ជនសង្ស័យនឹកស្មានថារួចខ្លួន ទើបត្រឡប់មកពីធ្វើការ ចូលបន្ទប់ជួលរបស់ខ្លួនធ្វើដូចធម្មតា ស្រាប់តែត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរតែម្តង។នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពលួចថត នារីរងគ្រោះងូតទឹកអាក្រាតកាយប្រា កដមែន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES