Friday, December 27, 2024
Homeតារាខ្មែរមាស សុខសោភា ៖នឹងរៀបការលើកទី៣

មាស សុខសោភា ៖នឹងរៀបការលើកទី៣

ភ្នំពេញ៖ការធ្លាយរឿងមាស សុខសោភា រៀបការលួចលាក់កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ នោះ​មិនមែនជារឿង​ល្អសម្រាប់​តា​រាចម្រៀង​ល្បីល្បាញរូបនេះឡើយព្រោះសន្ទុះនៃការរិះគន់ច្រើនជាងការគាំទ្រដោយសារតែសោភា ជាលំដាប់តារាជូរមុខ​ម្នាក់​តែ​មង្គល​ការរបស់នាងមានភាព​ខុសគ្នាពី​សុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើម។អ្នកគាំទ្រសុខសោភា ចង់​ឃើញ​​តារា​ចម្រៀងសំនៀងផ្អែមរូបនេះរៀបការឲ្យផ្អើលមេឃដូចឱក សុគន្ធកញ្ញា ដែរព្រោះថា​កេរ្តិ៍​ឈ្មោះ​តារាទាំង២ត្រដម​ត្រសងគ្នា​ជាង​១០ឆ្នាំ​មកហើយអីចឹងមិនអាចរៀបការខុសគ្នា​ដូច​មេឃនិងដីយ៉ាងនេះបានទេ។

  សូមរំលឹកថាមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងក៍ធ្លាប់​រៀបការ​ជាមួយលោកអ៊ឹត រ៉ាដា តាមបែបសាស​នាគ្រិស្ដម្ដងរួចទៅហើយកាលពីឆ្នាំ២០០៨ ដែលធ្វើនៅ​ព្រះវិហារមួយនៅកាណាដា ហើយនាងនិយាយត្រង់ៗថាមិនធ្លាប់​ចង់​រៀបការជាចំហម្ដងណា​ឡើយ។តែមានពេលខ្លះសោភា បែជាផ្ដល់ចម្លើយប្រែប្រួលថាអាច២ទៅ៣ឆ្នាំ​ទៀតនឹងអាច​មានកម្មវិធី​ពិសេសនេះហើយ។ដោយឡែកកាលពីឆ្នាំ២០២១ មានព័តមានថាសុខសោភា ចង់​ធ្វើឲ្យFan របស់នាងSurprise តាមរយៈការ​រៀបការជាមួយលោករ៉ាដា ដោយចំណាយលុយ​ជាង១០ឆ្នាំ​ដុល្លារឯណ្ណោះ។ប៉ុន្ដែផែនការណ៍នេះបានរង​បរាជ័យសារ​ជាថ្មីព្រោះ​កូវីដផ្ទុះពេក ទើបធ្វើឲ្យមានការលេចឭថានៅឆ្នាំ២០២២ នេះជាពេលវេលាដ៍ល្អបំផុតសម្រាប់សុខសោភា ក្នុងការវិលទៅសម្រេច​បំណងគ្រងឈុតកូនក្រមុំមែនទែនដោយចំហនេះ។ការដែលគេច្បាស់រឿងសុខសោភា ត្រូវតែរៀបការជាលើកទី៣​នោះដោយ​សារតែក្រោយ​ធ្លាយរូបនាងរៀបការ​កាល​ពី​ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ នោះធ្វើឲ្យមហាជនជជែកគ្នាលើរូបភាពនោះថាតើសោភា  ​រៀប​ការឬពិធីសែនព្រេន?ការលើកឡើងបែបនេះដោយសារតែ​ក្នុងកមម្មវិធីសែន​កួចដៃរបស់​សោភា និងស្វាមីនោះ​ ​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានតែ​លោក​ឆន សុវណ្ណារាជ និងញឹម ចាន់ថន ប៉ុណ្ណោះ​ដែល​ឡើង​កួចដៃ។ប៉ុន្ដែគេជឿរថារូបភាពទាំងនោះត្រូវបានលោកសុវណ្ណារាជ ហ៊ានទម្លាយចេញ​ដោយ​សារតែប្រាកដជាមានការយល់ព្រមពីមាស សុខសោភា ជាមុនមិនខានបើមិនដូច្នេះទេ ច្បាស់​ជាលោក​សសុវណ្ណារាជ មិនហាមទម្លាយឡើយ។ចំពោះការដែលសោភា ស្ម័គ្រ​ចិត្ត​ឲ្យ​សុវណ្ណា​រាជ បង្ហោះរឿងរូបថត​អាពាហ៍ពិពាហ៍​រប​ស់​នាងដែល​ធ្វើឲ្យមានការពិបាកបែង​ចែកថាតើ​ជាពិ​ធីរៀបការ ឬសែនព្រេន នោះគឺនាងមានចេតនាចង់បន្សាបការរិះ​គន់ទាំង​ឡាយ​ដែល​ថានាង​សាងស្នេហ៍រយៈពេល១៥ឆ្នាំតែគ្មានខាន់ស្លា ព្រោះតែមិនហ៊ានរៀបការដោយ​សារ​​តែ​បារម្ភ​ពេលមាន​ប្ដីទៅ​ធ្លាក់កូដលែងល្បីទៀត។តែសុខសោភា ធ្លាប់ប្រឆាំងនិងការយល់​ឃើញ​បែបនេះដោយនាង​ថាបច្ចុប្បន្នអ្នកណាៗ​ក៍បានដឹង​ថា​នាងកំពុងរួមរស់ជាមួយពីណាដែរ ហេតុនេះហើយការមិនទាន់រៀបការចំហមិនមែនមកពីហេតុផលមួយនេះឡើយ។

 មាស សុខសោភា បានផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗ​ដើម្បីភ្ជាប់​ស្នេហ៍​ជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា ហើយ ក្រោយធ្លាយរឿងរូបនាងរៀបការនៅថ្ងៃខួប​អាពាហ៍ពិ​ពា​ហ៍១២ឆ្នាំនោះមកសោភា បានធ្វើឲ្យអ្នកតាមដានរឿងស្នេហា​របស់ នាងឡើងវិល​ក្បុងអស់តែ​ម្ដងព្រោះតែនាងបានហៅយុវវជនម្នាក់ដែលមានហ្វេសបុកឈ្មោះBovee Hundley អា​យុ១៤​ឆ្នាំ នោះថាជាកូនៗ ទើបFan របស់សុខសោភា ​​​​​​​​​​​​​ថាបង្វិលភពហើយព្រោះសោភា ទើបរៀបការ​១២ឆ្នាំតែមានកូនអាយុ១៤ឆ្នាំ។យ៉ាងណាភ្លាមៗនោះបុរសម្នាក់ទៀតមានហ្វេសបុកឈ្មោះថាTimo Jessy បានចេញមកការពារសោភា ដោយអះអាង​ក្មេង​ប្រុសខាងលើ​នោះ​មិនមែន​ជាកូន​របស់សោភា នោះទេតែជាក្មួយរបស់នាងឈប់ច្រឡំទៀតទៅ។ប៉ុន្ដែសោភា នៅតែមានៈ​ដោយ​ថាយុវជនខាងលើជា”កូន”របស់នាងដដែល ដូចជាពេលខ្លះនាងកំពុងធ្វើម្ហូប ហើយថា”ដល់ ម៉ោងធ្វើម្ហូបឲ្យ​កូន​(Hundley)​ញាំហើយ!”។យ៉ាងណាទស្សនិកជនរងចាំមើលថានៅឆ្នាំ២០២២ នេះសុខសោភា នឹងពិតជាក្លាហានដឹកដៃលោករ៉ាដា រៀបការជាសាធារណៈដើម្បី​បញ្ចប់​ពាក្យ​វាយ​ប្រហារមកលើនាងទៀតឬយ៉ាងណា?

RELATED ARTICLES