ភ្នំពេញ៖លោកព្រាប សុវត្ថិ ហៅស្នាយ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ រយៈពេល២៥ឆ្នាំ(១៩៩៧ -២០២២) មកហើយដែលកំពូលតារាចម្រៀងរូបនេះមិនធ្លាប់មានប្រវតិលាក់ប្រពន្ធកូននោះទេ ដោយបញ្ចេញទាំងរូបថតថ្ងៃអាពាហ៍ពិពាហ៍របស់លោកហើយត្រូវភរិយាច្រៀងបទ”ស្រលាញ់បងដល់ឆ្អឹង”នៅចំពោះលោកទៀតផង។សកម្មភាពរបស់ព្រាប សុវត្ថិ ដូចជាបើកផ្លូវឲ្យតារាចម្រៀងប្រុសល្បីៗដ៍ទៃទៀតចាប់ផ្ដើមយគំរូតាមហើយហ៊ានបង្ហាញមុខប្រពន្ធកូនជាបន្ដបន្ទាប់ដែលក្នុងនោះមានដូចជាលោកខេម ប៊ុនថៃ ដែលព្យាយាមប្រកែករឿងមានប្រពន្ធកូនអស់រយៈពេលជាង១០ឆ្នាំទើបតែព្រមសារភាពនិងបង្ហាញមុខភរិយានិងកូនៗកាលពីឆ្នាំ២០១៨,លោកខាន់ ជេមស៍ ស្ងាត់ៗក៍បញ្ចេញមុខប្រពន្ធនិងកូនដល់ទៅ៤នាក់,លោកឆាយ ចាន់ឆោម ហៅឆាយវីរៈយុទ្ធ បានរៀបការប្រពន្ធនិងពេលនេះមានកូន១ ខណៈដែលថ្មីៗនេះលោកខេម ក៍ចាប់ផ្ដើមហ៊ានកៀកកើយភរិយាដែលជាអាណិកជនខ្មែរមកពីបារាំងឈ្មោះអ្នកនាងស្រីកា ក្រោយពីលាក់មុខប្រពន្ធជាង៥ឆ្នាំ។
អ្នកជំនាញសិល្បៈបានលើកឡើងថាមូលហេតុដែលតារាប្រុសល្បីៗចាប់ផ្ដើមដើរតាមគន្លងព្រាប សុវត្ថិ រឿងបញ្ចេញមុខប្រពន្ធកូននោះដោយសារតែមើលឃើញថាព្រាប សុវត្ថិ ទោះជាមានប្រពន្ធកូនហើយគឺនៅតែល្បីដដែល និងម្យាងទៀតទាក់ទងការរកស៊ីធំគឺដៃគូសហការណ៍តែងតែទាមទារម្ចាស់ភាគហ៊ុនមានឈ្មោះអ្នកណាខ្លះក្នុងទុននោះអីចឹងហើយទើបពួកគេមិនអាចលាក់ប្រពន្ធកូនអស់១ជីវិតបាននោះទេ។
ព្រាប សុវត្ថិ បានរក្សារចំណងស្នេហាបានជាង២ទសវត្សន៍មកនេះទទួលបានចំណងដៃកូនប្រុស៣នាក់ពេញកំលោះអស់ទៅហើយគឺកូនទី១ឈ្មោះសុវត្ថិ មុនីវណ្ណ,កូនទីឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ដែលពួកគេសុទ្ធសឹងតែចាប់អាជីពចម្រៀងនិងដើរតាមគន្លងរបស់ឪពុកគេ។យ៉ាងណាបើទោះជាព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ នៅតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចគូសង្សារយុវវ័យក្ដី ប៉ុន្ដែតារាវ័យ៤៧ឆ្នាំរូបនេះគ្មានគម្រោងតាមយកកូនស្រីនោះទេហើយលោកតែងតែហៅកូនទី៣ថាជាកូនពៅ។អតីតតារាចម្រៀងហង្សមាសរូបនេះត្រូវបានគេមើលឃើញថាលោកជាតារាដែលមានទ្រព្យច្រើនជាងគេនៅស្រុកខ្មែរព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ ព្រាប សុវត្ថិ ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយប្រាប់អ្នកសារព័តមានថាលោកសល់ទ្រព្យខ្ទង់៣០លានដុល្លារ ពីការចាប់អាជីពចម្រៀងរយៈពេលជាង២០ឆ្នាំមកនេះ៕