ភ្នំពេញ៖នៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១០ឆ្នាំ ថ្ងៃទី១៧ខែមករាឆ្នាំ២០២២នេះលោកគង់ វិសាល និងភរិយាដ៍ស្រស់ស្អាតអ្នកនាងហេង ហៀង និងកូនប្រុសស្រីទាំងពីរបានធ្វើតំណើរកម្សាន្ដនៅទឹកដីអង្គរវត្តវត្ត ខេត្តសៀមរាមដែលមើលទៅគ្រួសារតូចមួយនេះពិតជារស់នៅយ៉ាងមានសុភមង្គលខ្លាំងណាស់។លោកគង់ វិសាល បានបង្ហោះសារនៅថ្ងៃខួបស្នេហ៍របស់លោកគម្រប់១ទសវត្សន៍នេះថា”សុភមង្គលគ្រួសារមិនអាស្រ័យលើភាពមានទ្រព្យសម្បត្តិ ហូរហៀរ ទើបបានហៅថាជោគជ័យ និងគ្រួសារមានសុភមង្គលនោះឡើយ… យើងទាំងពីរនាក់កាន់ដៃគ្នាកន្លងមក១០ឆ្នាំមកនេះ ក្តីសុខ ក្តីស្រឡាញ់ សុភមង្គល គឺកើតឡើងពី ការផ្តល់ពេលវេលាល្អៗ មនោសញ្ចេតនាកក់ក្តៅ រវាងប្តីប្រពន្ធ មនោសញ្ចេតនា ក្តីស្រឡាញ់រវាងឪពុកម្តាយចំពោះកូនៗជាពិសេស ពេលវេលានៅក្បែរមើលថែរគ្នា ដោយប្រើមនោសញ្ចេតនាចេញពីបេះដូងពិតប្រាកដ .. ទោះបីជីវិតយើងមិនអស្ចារ្យ តែយើងរស់នៅពោរពេញក្តីសង្ឃឹម ភាពជឿជាក់ និងពោរពេញទៅដោយមោទនភាពជានិច្ចសូមអោយគ្រប់យ៉ាង១០ឆ្នាំតៗទៅមុខទៀតអោយល្អគាប់ប្រសើរជាង១០មុនជានិច្ច សុភមង្គលក្តីស្រឡាញ់សម្រាប់គ្រួសារនិងមានពេលវេលាល្អនៅក្បែរគ្នាជារឿងសំខាន់ណាស់។ថ្ងៃចន្ទទី១៧ខែមករាឆ្នាំ២០២២”។
សូមរំលឹកថាលោកគង់ វិសាល បានដឹកដៃអ្នកនាងហេង ហៀង រៀបការកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០១២ ក្រោយពីអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះចែកផ្លូវគ្នាជាមួយអតីតពិធីការិនីនាងពេជ្រ សិរីរ័ត្ន។គេចាំបានថានៅថ្ងៃមង្គលការរបស់លោកវិសាល មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ,មន្រ្ដីធំៗរួមទាំងសិល្បករល្បីល្បាញជាច្រើនដួងផងដែរអបអរសាទរលោក បើទោះជារិយារបស់លោកមិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈក្ដី។ចំណងស្នេហា១០ឆ្នាំកន្លងទៅនេះរឹតតែធ្វើឲ្យគ្រួសារលោកវិសាល និងភរិយាកាន់តែមានសុភមង្គលនិងភាពកក់ក្ដៅថែមទៀតនោះដោយអ្នកទាំងពីរទទួលបានចំណងដៃកូន២នាក់ដ៍ស្រស់ស្អាតគឺកូនទី១ស្រីឈ្មោះវិសាល ហេងសុម៉ារីយ៉ា អាយុជាង៩ឆ្នាំ និងកូនទី២ប្រុសឈ្មោះវិសាល ហេងវិសុទ្ធ អាយុជាង៤ឆ្នាំ។
ក្រៅពីជាអ្នកដឹកនាំសិល្បៈពោពេញដោយបទពិសោធន៍ជោគជាំរយៈពេល២២ឆ្នាំកន្លងមកនេះលោកគង់ វិសាល ដែលជាបុគ្គលិករបស់ទូរទស្សន៍បាយ័នរូបនេះក៍ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ផងដែរដោយមានតួនាទីជានាយរងសេនាធិកាកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។អតីតគូស្នេហ៍ពេជ្រ សិរីរ័ត្ន រូបនេះក៍ត្រូវបានគេដឹងថាបានប្រើទុនរាប់សិបម៉ឺនដុល្លារជាមួយមិត្តភក្ដិបើកThe Fun Pub & Restaurant នៅខណ្ឌសែនសុខទៀតផង។តាមរយៈសំណេរថ្ងៃខួបមង្គលការគម្រប់១០ឆ្នាំនេះលោកវិសាល សង្កត់ថាលោករស់នៅក្នុងភាពជឿរជាក់ ហើយទោះជាលោកមិនមានទ្រព្យសម្បត្តិហូហៀរក្ដី តែតាំងពីលោកចាប់ដៃរយៈពេល១២០ខែជាមួយឧត្តមភរិយារបស់លោកមកគឺជីវិតលោកប្រកបដោយសុភមង្គលខ្លាំងបំផុត។អ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀតនោះទោះជាលោកវិសាល មានអាយុច្រើនឆ្នាំជាងភរិយាមែន ប៉ុន្ដែគេសង្កេតឃើញថាការលេងខ្លួនយ៉ាងស៊ីវិល័យរបស់លោកនោះគឺធ្វើឲ្យបុរសខ្ពស់ស្រឡះរូបនេះនៅតែរក្សារបានភាពសង្ហារក្មេងជាងវ័យសាកសមជាអ្នកដឹកនាំកម្មវិធីសិល្បៈដ៍លេចធ្លោរម្នាក់នាពេលបច្ចុប្បន្ន៕