Thursday, December 26, 2024
Homeតារាខ្មែរនី មុនីនាថ ៖ថាបើគូព្រេងដល់មិនខ្លាច​ចូល​រោងការ

នី មុនីនាថ ៖ថាបើគូព្រេងដល់មិនខ្លាច​ចូល​រោងការ

ភ្នំពេញ៖តារាសម្ដែងនី មុនីនាថ បានប្រាប់”នគរធំ”កាលពីថ្ងៃទី១៦មករា ថាពេលនេះបើនិយាយ​រឿងរៀបការថាធ្វើ​ពេលណា​នោះគឺពិបាកនិយាយព្រោះថាស្រួលមិន​ស្រួលអាច៤ទៅ៥ឆ្នាំ​ទៀត​​ក៍ថាបានដែរ។ប៉ុន្ដែនាងថាបើគូព្រេងមកដល់​ហើយអាច​ត្រឹមតែ១ទៅ២ ខែឬរៀបការភ្លាម​ៗក៍​បានដែរគ្មានអីត្រូវខ្លាច​នោះ​ទេ។ ថ្វីត្បិតតែនី មុនីនាថ វាចាបែបនេះក្ដីប៉ុន្ដែរយៈពេលជាង​១ឆ្នាំ​មកនេះ​តារាទឹកភក្នែកនៅ​តែមិនព្រមបណ្ដើរសង្សារថ្មីឲ្យគេ​ស្គាល់​មុខឡើយក្រោយនាងបានសារភាព​ប្រាប់អ្នកកាសែត​កាលពីខែសីហាឆ្នាំ២០២០ ថាម្ចាស់ចិត្តនាងគឺ​ជាអ្នកជំនួញ​វ័យក្មេង​ជា​បុរ​ស​​អូស្រា្ដលី ​។ដោយ​ឡែកការអះអាង​ថាបើមានគូ​ស្នេ​ហ៍​​នឹងរៀបការមិនចាំស្អែកនេះបញ្ជាក់ថាចំណងស្នេហាថ្មីរបស់មុនីនាថ មិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%​ឡើយបាន​ជា​នាងត្រូវពន្យាពេលរៀបការ​បែបនេះ។ប៉ុន្ដែអ្វីដែលរិត​តែចម្លែក​នោះ​គឺមុនី​នាថ គឺពិតជាកំពូលលាក់គូស្នេហ៍មែន​ព្រោះនាង​មិន​ដែល​​បណ្ដើរអនាគត​ស្វាមីជា​ចំហ​ម្ដងណាឡើយ។

  គូររំលឹកថានី មុនីនាថ បានជួបស្នេហាមិនសមប្រកប២លើកមកហើយជា​មួយបុរស​អា​ណិកជនខ្មែរមកពីអាមេរិក​ដូចគ្នាដោយ​ស្នេហ៍ទី១ប៉ៈពោះម៉ាយកែវ កុសល តែបានចែកផ្លូវគ្នា​ទៅវិញ​ដោយអតីតតារាសម្ដែងរូបនោះរត់ទៅភ្ជាប់ពាក្យ​ជាមួយអ្នក​មេ​ម៉ា​យ​​ជាថៅកែហាង​កាត់​ដេមួយ។ដោយសារតែក្ដៅចិត្តពេកទើបមុនីនាថ បានភ្ជាប់ពាក្យជាមួយលោកអ៊ុង សូឡាំង ហើយគ្រោង​ចំណាយលុយជាង១០ម៉ឺនដុល្លាររៀបការផ្អើលមេឃទៀតផង។

ប៉ុន្ដែរឿងដែលស្ទើតែមិនគូរឲ្យជឿរនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧ មុនីនាថ ត្រូវលោកសូឡាំង ដាក់ពាក្យបណ្ដឹង​នាងទៅសាលា​ដំបូងរាជធានីដោយប្ដឹងតារារូបនេះពីបទ​បបោកនិង​រំលោភលើ​សេចក្ដី​ទុកចិត្ត​ និងទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ ខណៈ​ដែលសំណុំរឿងនេះបានទៅដល់ដៃ​លោក​មេធាវីយិច សម្បត្តិ តាំងពីថ្ងៃទី២៨ខែ​កញ្ញាឆ្នាំ២០១៧ តែរយៈពេលជាង៣ឆ្នាំ​ទៅ​ហើ​យ​​​បែ​ជារឿងក្ដីនេះ​មិនតំណើរការ​ទៅវិញ។​ដោយឡែក​អតីត​គូ​ដណ្ដឹងមុនីនាថ លោកសូឡាំង ធ្លាប់​បង្ហាញក្ដីអស់​សង្ឃឹមលើ​រឿង​​លោក​ប្ដឹង​មុនីនាថ នេះក្រោយទទួលព័តមានថាមាន​អ្នកធំ​អន្ដ​រាគមន៍។តែទាំងមុនីនាថ និងម្ដាយរបស់​នាង​អ្នកស្រីឌី សុភា​លី បានប្រកែក។ប៉ុន្ដែ​អ្វីដែលគូរ​ឲ្យ​កត់សម្គាល់ក្រោយមុនីនាថ ចែក​​ផ្លូវ​គ្នា​ជាមួយ​អតីតគូដណ្ដឹង​នេះនាងកាន់​តែមានជីវ​ភាព​ធូ​ធារ​ដូចជាទិញផ្ទះវីឡារតម្លៃជាង៣០ម៉ឺន​ដុល្លារនៅបុរីជីពម៉ុងលែន ផ្លូវជាសុផារ៉ា ហើយ​នាង​ផ្លាស់ប្ដូររថយន្ដជិះទំនើបៗជា​ញឹក​ញាប់​ផងដែរ៕

RELATED ARTICLES