ភ្នំពេញ៖តារាសម្ដែងទឹម រដ្ឋា បានប្រាប់អ្នកកាសែតថានាងនឹងរៀបការនៅស្រុកខ្មែរជាមួយកំពូលស្នេហ៍លោកJovany Antonio នៅខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយ ខណៈដែលក្រោយធ្វើពិធីមង្គលតាមបែបប្រពៃណីខ្មែរនេះរួចនាងក៍គ្រោងដឹកដៃប្ដីទៅរៀបការនៅមេរិកជាលើកទី២ផងដែរ។ការប្រកាសគ្រងឈុតកូនក្រមុំមែនទែនរបស់ទឹម រដ្ឋា នៅពេលនេះធ្វើឲ្យមិត្តភក្ដិដ៍ជិតដិតបំផុតរបស់នាងគឺសារ៉ាយ សក្ខណា បានសម្រេចចិត្តផ្អិបគម្រោងចេញទៅអាមេរិកវិញភ្លាមៗក្រោយរៀបការប្អូនប្រុសពៅរួចរាល់កាលពីថ្ងៃទី១៦ខែមករា ព្រោះតែនាងរងចាំចូលរួមពិធីមង្គលការរបស់ទឹម រដ្ឋា នេះឯងទើបត្រូវលើកពេលទៅអាមេរិកនៅខែមេសាឆ្នាំ២០២២ វិញ។
សូមបញ្ជាក់ថាទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយបុរសអាមេរិក កាត់អេស្បាញលោក Jovany Antonio រយៈពេល៦ឆ្នាំមកហើយក្រោយពីនាងចែកផ្លូវជាមួយប្រុសប៉ាគីស្ថានលោកZaky កាលពីឆ្នាំ២០១៦។មុនកំណត់ថ្ងៃរៀបការនេះរដ្ឋា ត្រូវបានលោកAntonio បំពាក់ជញ្ជៀនឲ្យនាងនិងសុំរៀបការកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ដែលពេលនោះនាងរំភើបពេករហូតដល់រលីងរលោងទឹកនេត្រាទៀតផង។អ្វីដែលគូរឲ្យចាប់អារម្មណ៍មុនសម្រេចចិត្តដឹកដៃគ្នាក្រាបផ្ទឹមនេះទឹម រដ្ឋា ក៍បានទិញផ្ទះវីឡារទ្រនុំស្នេហ៍នៅសង្កាត់ជ្រោយចង្វារ ខណ្ឌព្រែកលាភហើយនាងនិងគូស្នេហ៍ដែលគេស្គាល់ថាជាថៅកែហាងមួយនោះបានសាងស្នេហាបែបអ៊ឺរ៉ុបដោយមានក្រុមគ្រួសារទាំងសងខាងគាំទ្រ។តារាសម្ដែងខ្ពស់ស្រឡះរូបនេះស្ថិតក្នុងចំណោមតារាដែលយកប្ដីជាជនជាតិបរទេសមានដូចជាអ្នកនាងហ៊ាប រ៉ាឌី,ទូច ស្រីនាង,កែវ ស្រីនាង ,ផូ មុនីពៅ,ខៀវ សានសាណា និងអឿន ដាលីស ជាដើម។រដ្ឋា ធ្លាប់ត្រូវបានគេនិយាយថានាងចូលចិត្តស្នេហ៍តែប្រុសបរទេសមើលរំលងប្រុសខ្មែរ តែនាងបានអះអាងថាស្នេហាជឿរលើនិស្ស័យច្រើនជាង ។
មហាជនកត់សម្គាល់ថាក្រៅពីទឹម រដ្ឋា តារាដែលបានរៀបការរួចក្រោយកូវីដបានថមថយនេះមានដូចជាពិធីករមូល សារ៉ាវ៉ាន់ ,វីរៈនិច្ច ,នៅ ស៊ីនឿន ជាដើម ខណៈដែលនាងវ៉ាន់ នីឡា ក៍ត្រៀមចូលរោងការឆាប់ៗនេះដែក្រោយលើកមង្គលការ២លើករួចមក៕