ខ្សែប្រយុទ្ធរបស់ Bayern និងក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បានជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ឆ្នាំ 2021 ខណៈដែល Cristiano Ronaldo របស់ Man Utd ទទួលបានពានរង្វាន់ពិសេស។នេះបើយោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារទី ១៨ មករា ២០២២។
កីឡាករវ័យ 33 ឆ្នាំបានឈ្នះរង្វាន់នេះ២ឆ្នាំ ជាប់ៗគ្នាបន្ទាប់ពីស៊ុតបញ្ចូលទីបាន69គ្រាប់។ Lewandowski បានឈ្នះលើកីឡាករ Mohamed Salah របស់ Liverpool និង Lionel Messi របស់ Paris St-SG ។ Lewandowski បានបំបែកឯតទគ្គកម្ម កីឡាករ Gerd Muller សម្រាប់ការស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងក្របខ័ណ្ឌ អាល្លឺម៉ង់ប៊ុនដេស្លីហ្គា ក្នុងមួយឆ្នាំប្រតិទិន ជាមួយនឹងការស៊ុត បញ្ចូលទីបាន៤៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៤ លីក។កីឡាករ Ronaldo ត្រូវបានគេសរសើរថាជាកីឡាករស៊ុតបញ្ចូលទីបាន ច្រើនជាងគេជាអន្តរជាតិគ្រប់ពេល ទទួលបានពានពិ សេសមួយផងដែរ។
ជាមួយគ្នានេះដែរគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតរបស់ FIFA សម្រាប់ ដឹកនាំក្រុម Chelsea ឱ្យឈ្នះពានរង្វាន់យូហ្វាឆេមពានលីកជាលើកទីពីរ បន្ទាប់ពីបានចូលរួមជាមួយក្លឹប កាលពីខែ មករា។ Edouard Mendy របស់ Chelsea បានឈ្នះពានរង្វាន់អ្នកចាំទីល្អបំផុតរបស់ FIFA បន្ទាប់ពីរដូវកាលទី 1 ដ៏ជោគជ័យជាមួយក្លឹប រួមទាំង Clean Sheet (ការពារបាល់មិនអោយចូលទី)ក្នុងជ័យជម្នះ 1-0 លើ Man City ក្នុងវគ្គផ្តាច់ព្រ័ត្រយូហ្វាឆេមពានលីក៕