យោងតាមបណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ១៨មករា ២០២២ បានអោយដឹងថាបន្ទាប់ពី បណ្តេញ គ្រូបង្វឹកលោក Rafael Benitez ចេញពីតំណែងកាលពីថ្ងៃអាទិត្យ ក្លឹបEverton បាន ចាប់អារម្មណ៍លើគ្រូបង្វឹកបែលហ្ស៊ិកលោក Roberto Martinez ហើយបានទាក់ទងជំហានដំបូងជាមួយសមាគមបាល់ទាត់បែលហ្ស៊ិករួចរាល់ហើយដែរ។Martinez រក្សា បានការគាំទ្រនៅក្នុងបន្ទប់ប្រជុំរបស់ Everton បើទោះបីជាគាត់គឺជាគ្រូបង្វឹកដំបូងក្នុងចំណោមគ្រូបង្វឹក ប្រាំនាក់ដែលត្រូវបាន បណ្តេញចេញដោយម្ចាស់ក្លឹបបច្ចុប្បន្នលោក Farhad Moshiri ។
ទោះជាយ៉ាងណាក្តីក្រុមជម្រើសជាតិបែលហ្ស៊ិកមានការស្ទាក់ស្ទើរក្នុងការបាត់បង់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ឆ្នាំជាមួយនឹង ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងខែវិច្ឆិកាខាងមុខនេះ។Martinez កំពុងស្ថិតនៅក្នុងបញ្ជីអាទិភាពខ្ពស់ សម្រាប់ស្នងតំណែងលោកBenitez ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យ។
គ្រូបង្វឹកវ័យ៤៨ឆ្នាំបានដឹកនាំ Everton ពីឆ្នាំ 2013 រហូតដល់គាត់ត្រូវបានបណ្តេញចេញនៅឆ្នាំ 2016។ បន្ទាប់មក គាត់បានក្លា យជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកកាលពីខែសីហា ឆ្នាំ 2016 ដោយទទួលបានចំណាត់ថ្នាក់លេខ3នៅសម្រាប់បាល់ ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី ហើយគាត់ក៏ជានាយកបច្ចេកទេសរបស់ក្រុមជម្រើសជាតិផងដែរ។បែលហ្សិកដែល ជាក្រុមចំណាត់ថ្នាក់លេខមួយរបស់ពិភពលោកហើយស្ថិតក្នុងចំណោមក្រុមដែលពេញចិត្តសម្រាប់ការលើកពានទាត់ពិភពលោកឆ្នាំនេះផងដែរ៕