Wednesday, December 25, 2024
Homeតារាខ្មែរអ៊ីស្រាអែលៈដូសជំរុញទី៤ បង្កើនអង់ទីកតែមិន អាចបង្ក្រាបអូមីក្រុនបាន

អ៊ីស្រាអែលៈដូសជំរុញទី៤ បង្កើនអង់ទីកតែមិន អាចបង្ក្រាបអូមីក្រុនបាន

យោងតាមការសាកល្បងដែលធ្វើឡើងក្នុងប្រទេសអ៊ីស្រាអែល ដោយមានអ្នកស្រាវជ្រាវនាំមុខគេម្នាក់បាននិយាយថាការ ចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដូសជំរុញទី៤ ប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុនគឺមិនល្អគ្រប់គ្រាន់ទេ។ការសិក្សាមួយដែលពាក់ព័ន្ធនឹងបុគ្គលិកពេទ្យចំនួន ១៥៤នាក់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba ជិតទីក្រុង Tel Aviv បានរក ឃើញថាការចាក់វ៉ាក់សាំង Pfizer លើកទី 4 ផ្តល់ការការពារតិចតួចប្រឆាំងនឹងប្រភេទ អូមីក្រុនបើប្រៀបធៀបទៅនឹងមេរោគ បំប្លែងថ្មីមុនៗ។ ការសិក្សាដាច់ដោយឡែកមួយទៀតដែលបានធ្វើទៅលើអ្នកស្ម័គ្រចិត្ត 120 នាក់ដែលបានចាក់វ៉ាក់ សាំង Moderna ជាដូសជំរុញទី៤ បន្ទាប់ពីបីជុំជាមួយវ៉ាក់សាំង Pfizer បានរកឃើញថា ការឆ្លើយតប នៃភាពស៊ាំ របស់ពួកគេគឺស្រ ដៀងគ្នា។

លោក Gili Regev-Yochay ប្រធានស្រាវជ្រាវម្នាក់លើការសាកល្បងខាងលើនេះបាននិ យាយថាយើងឃើញមានការកើនឡើង នៃអង្គបដិប្រាណខ្ពស់ជាងបន្ទាប់ពីចាក់លើកទីបី។ទោះជាយ៉ាងណាក៏ដោយយើងឃើញមនុស្សជាច្រើន ដែលទទួលបានដូស ទី 4 រួចហើយបានឆ្លងមេរោគអូមីក្រុន ” ខណៈពេលដែល វ៉ាក់សាំងModenaនិង Pfizer គឺល្អបំផុតប្រឆាំងនឹងមេរោគបំប្លែងថ្មី Alpha និង Delta តែសម្រាប់អូមីក្រុនគឺវាមិនល្អគ្រប់គ្រាន់ទេ។

ទោះបីជាមានការរកឃើញថ្មីក៏ដោយ មន្ត្រីសុខាភិបាលអ៊ីស្រាអែលបានឈានទៅមុខរួចហើយជាមួយនឹងការចាក់ដូសជំរុញទី 4 សម្រាប់មនុស្សចាស់ អ្នកការពារ និងបុគ្គលិកពេទ្យដែលបានចាប់ផ្តើមតាំងពីដើមខែនេះមកម្លេះ។យោងតាមកាសែតអ៊ីស្រាអ៊ែល Times of Israel ដកស្រង់សម្តីអ្នកគ្រូពេទ្យម្នាក់បាននិយាយថា៖’’ ខ្ញុំបានកត់សម្គាល់ឃើញថា ការចាក់ដូសជំរុញទី 4 ដល់អ្នករស់នៅដែលមានហានិភ័យខ្ពស់គឺប្រហែលជានៅតែ ជាវិធីសាស្រ្តដ៏ល្អបំផុតក៏ ប៉ុន្តែបានស្នើ ថាយុទ្ធនាការដូសជំរុញគួរតែត្រូវបានកំណត់ចំពោះអាយុចាស់ជាងខណៈបច្ចុប្បន្នកំណត់អាយុលើសពី 60៕

RELATED ARTICLES