Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិចិនជំរុញ​ វៀតណាម បញ្ឈប់សកម្មភាព ​កាន់កាប់ខុសច្បាប់ នៅ ​សមុទ្រចិនខាងត្បូង

ចិនជំរុញ​ វៀតណាម បញ្ឈប់សកម្មភាព ​កាន់កាប់ខុសច្បាប់ នៅ ​សមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍បំផុត

សមុទ្រចិនខាងត្បូង៖ រដ្ឋាភិបាល ចិនកាលពី ថ្ងៃសុក្រនេះបាន ឆ្លើយតបនឹង ការសាងសង់ របស់វៀតណាម នៅលើដែន កោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជា ការជំរុញឲ្យ ប្រទេសនេះបញ្ឈប់រាល់ សកម្មភាពខុស ច្បាប់និងការកាន់ កាប់របស់ខ្លួនលើទឹកដី របស់ចិន ។

អ្នកនាំពាក្យ ក្រសួងការ បរទេសចិន លោក Geng Shuang បានថ្លែងនៅក្នុង សន្និសិទសារព័ត៌ មានមួយថា ចិនបាន ជំទាស់យ៉ាងដាច់ខាតទាក់ទង និងការ កាន់កាប់ ដោយខុស ច្បាប់របស់ វៀតណាម នៅប្រជុំ កោះថ្មប៉ប្រះ ទឹកក្នុង សមុទ្រចិន ខាងត្បូង និងការសាងសង់ សំណង់ លើទឹកដីរបស់ចិន ។

លោក Geng បាននិង កំពុងឆ្លើយតប នឹងសំណួរ មួយដែល ពាក់ព័ន្ធនិង របាយការណ៍ របស់វិទ្យាស្ថាន ស្រាវជ្រាវ នយោបាយ think tank របស់ សហរដ្ឋអាមេរិកថារូបភាព ផ្កាយរណបដែល បានថតយក បាននូវរូបភាព ក្នុងខែ នេះបង្ហាញ ថាវៀតណាម បានកសាងបណ្តាញផ្លូវរបស់ខ្លួន នៅកោះ Nansha ។

លោកថែមទាំងបាន បញ្ជាក់ថាចិន មិនអាចប្រកែក តវ៉ាបានអំពី អធិបតេយ្យភាព លើកោះ Nansha និងដែនទឹក ដែលស្ថិត នៅកៀកនឹងកោះទាំងនោះ ។

យើងជំរុញយ៉ាង មុតមាំ ឲ្យវៀតណាម គោរពអធិបតេយ្យ ភាពនិងផល ប្រយោជន៍ របស់ចិននិង ដកកងទ័ព ក៏ដូចជា គ្រឿងដែល សម្រួលដល់ យោធា របស់ខ្លួន ចេញពីតំបន់នោះ ។

មន្ត្រីអ្នកនាំពាក្យ រូបនេះថែមទាំង បានជំរុញឲ្យវៀតណាម ប្រតិបត្តិតាម កិច្ចព្រមព្រៀង មតិទូទៅ ក្នុងតំបន់និង ទ្វេភាគីហើយ មិនធ្វើ សកម្មភាពដែលអាចបង្កឲ្យ កើតមាន ស្ថានការណ៍ ស្មុគស្មាញ ។

RELATED ARTICLES