Wednesday, December 25, 2024
Homeព័ត៌មានអន្តរជាតិUN៖ ២០២១ ស្ថិតក្នុងចំណោមឆ្នាំទាំង៧​ដែល​ក្តៅបំផុត

UN៖ ២០២១ ស្ថិតក្នុងចំណោមឆ្នាំទាំង៧​ដែល​ក្តៅបំផុត

កាលពីថ្ងៃពុធទី ១៩ មករា ២០២២ អង្គការសហប្រជាជាតិបានបញ្ជាក់ ថា ក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ សីតុណ្ហភាពក្តៅបំ ផុតក្នុងកំណត់ត្រា ដោយបន្ថែមថា សីតុណ្ហភាពឆ្នាំ 2021 នៅតែខ្ពស់ ទោះបីជាទទួលឥទ្ធិពលត្រជាក់នៃបាតុភូតអាកាសធាតុ La Nina ក៏ដោយ។La Ninaសំដៅលើការចុះត្រជាក់ទ្រង់ទ្រាយធំនៃសីតុណ្ហភាពនៅកណ្តាល និងខាងកើត មហាសមុទ្រប៉ាស៊ី ហ្វិក ជាមួយនឹងផលប៉ះពាល់យ៉ាងទូលំទូលាយលើអាកាសធាតុជុំវិញពិភពលោក។អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថារយៈពេល ប្រាំពីរឆ្នាំចុងក្រោយ គឺក្តៅបំផុតដោយ គិតចាប់តាំងពីឆ្នាំ 2015។

ប្រធាន WMO លោក Petteri Taalas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាព្រឹត្តិការណ៍ត្រលប់មកវិញនៃ La Nina មានន័យ ថាកំដៅឆ្នាំ 2021 មិនសូវជាខ្លាំងទេបើប្រៀបធៀបទៅនឹងឆ្នាំថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំ 2021 នៅតែក្តៅជាងឆ្នាំ មុនៗ។ទិន្នន័យបានបង្ហាញថាកាលពីឆ្នាំមុនក៏ជាឆ្នាំទីប្រាំពីរជាប់គ្នាៗដែលសីតុណ្ហភាពសកលលោកកើនឡើងលើសពី 1 អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម។WMO បានព្រមានថាសីតុណ្ហភាពជាមធ្យមពិភពលោកនៅឆ្នាំ 2021កំពុងខិតជិត ដល់កម្រិតនៃការកើនឡើងពរួចហើយ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្យាយាមទប់ស្កាត់៕

RELATED ARTICLES