Wednesday, November 13, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបទេសអាមេរិក បំពេញទស្សនកិច្ច នៅអឺរុប ទប់ស្កាត់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

រដ្ឋមន្ត្រីការបទេសអាមេរិក បំពេញទស្សនកិច្ច នៅអឺរុប ទប់ស្កាត់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរមកកាន់ទ្វីបអឺរ៉ុបកាលពីថ្ងៃពុធទី ១៩ មករា ឆ្នាំ២០២២  ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនអាចនឹងកើតមាន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ១៩ មករា ឆ្នាំ២០២២។

លោក Blinken នឹងធ្វើការពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងគៀវ មុនពេលជួប ជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំងហើយនៅថ្ងៃសុក្រ លោកនឹងជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី គឹលោក Sergei Lavrov នៅទីក្រុងហ្សឺណែវ។រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតនូវផែនការណាមួយក្នុងការវាយ ប្រហារ លើប្រទេសជិតខាងអ៊ុយក្រែន។ រុស្ស៊ីទទូចថា ខ្លួនមិនមានផែនការឈ្លានពានអ៊ុយក្រែនទេ ដែលកាលពីឆ្នាំ ២០១៤ ខ្លួនបាន ដណ្តើមយកខេត្តមួយរួចហើយ និងគាំទ្រពួកឧទ្ទាមបំបែកខ្លួននៅក្នុងតំបន់មួយទៀត។

ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា ទីក្រុងម៉ូស្គូអាចបើកការឈ្លានពានទៅលើប្រ ទេសអ៊ុយក្រែននៅ ចំណុចណាមួយ។អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មាន ថាការបង្កើតកង ទ័ពរាប់ម៉ឺន នាក់របស់រុស្ស៊ីនៅជិត ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនបានបង្កើត ស្ថានភាពដ៏គ្រោះថ្នាក់បំផុត ។លោកស្រីបានបន្តទៀតថា គ្មានជម្រើសណាមួយចេញពីតុចរចាទេដើម្បីជៀសវាងជម្លោះដែលផ្ទុះឡើង ហើយបានបន្ថែមថា អ្វីដែល លោកBlinkenនឹងធ្វើគឺគូសបញ្ជាក់យ៉ាងច្បាស់ថាមានផ្លូវការទូតទៅមុខ។បន្ថែមពីនេះទៀតលោកស្រីPsaki បានស្តី បន្ទោសមេដឹកនាំរុស្ស៊ីដោយនិយាយថា ប្រធានាធិបតីពូទីនបានបង្កើតវិបត្តិនេះហើយ បានព្រមានម្តងទៀតថាទណ្ឌកម្មសេដ្ឋ កិច្ចដែលមិនធ្លាប់មានពីមុនមកនឹងកើតមានប្រសិនបើរុស្ស៊ីហានប្រឆាំងនឹងអ៊ុយក្រែន។

គួររំឭកថា ជំនួបជុំទី២នេះ ក៏ទំនងជាមិនអាចឈានទៅរកដំណោះស្រាយរួមបានដែរ ពីព្រោះការទាមទាររបស់ទីក្រុងមូស្គូគឺធំ ពេកដែលអាមេរិកនិងណាតូមិនអាចធ្វើតាមបាន។ កាលពីកិច្ចប្រជុំលើកទីមួយរវាងអាមេរិក-រុស្ស៊ី  អាមេរិក -រុស្ស៊ី-ណាតូ និង កិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទទួលបរាជ័យដោយសាររុស្ស៊ីប្រឆាំងដាច់ខាមិនអោយអ៊ុយក្រែនចូលជាសមាជិកថ្មីរបស់ណាតូនិងមិនអោយអឺរុបដាក់ពង្រាយកងទ័ពនិងសព្វាវុធបន្ថែមទៀត តែណាតូមិនអាចទទួលយក បានទេ៕

RELATED ARTICLES