ទស្សនាវដ្ដីអនឡាញThe Athletic បាននិយាយកាលពីថ្ងៃចន្ទថាក្លឹបបាល់ទាត់Brentford បានផ្តល់កិច្ចសន្យាឱ្យតារាបាល់ ទាត់ដាណឺម៉ាកChristianEriksen លេងម្តងទៀតបន្ទាប់ពីគាំងបេះដូងកាលពីឆ្នាំមុន។ទោះជាយ៉ាងណាពុំទាន់មានព័ត៌មាន ផ្លូវការនៅឡើយទេ។ទស្សនាវដ្តីខាងលើបាននិយាយថា Brentford បានផ្តល់ឱ្យកីឡាករវ័យ29ឆ្នាំនូវកិច្ចសន្យារយៈពេល ប្រាំមួយខែជាមួយនឹងជម្រើសបន្តមួយឆ្នាំបន្ថែមទៀត ។
Eriksen បានទទួលរងជំងឺគាំងបេះដូងអំឡុងពេលការប្រកួត ពានរង្វាន់យូរ៉ូជាមួយក្រុមជម្រើសជាតិហ្វាំងឡង់នៅថ្ងៃទី 12 ខែមិថុនា។ គាត់ត្រូវបានគេជួយសង្គ្រោះ ហើយក្រោយមកត្រូវបានបញ្ចូលឧបករណ៍ជំនួយបេះដូង។ជំងឺនេះបានរារាំង រូបគាត់មិនអោយបន្តលេងនៅ ក្នុងប្រទេសអ៊ីតាលីដោយផ្អែកទៅលើច្បាប់។ ជាលទ្ធផលកិច្ចសន្យា របស់គាត់នៅជើង ក្នុងក្របខណ្ឌអ៊ីតាលីស៊េរីA ជាមួយInter ត្រូវបានបានបញ្ចប់។
បញ្ហានេះធ្វើឱ្យ Eriksen ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។លោក ធ្លាប់លេងនៅប្រទេសអង់គ្លេសជាមួយ Tottenham ចន្លោះឆ្នាំ 2013 និង 2020 ។Eriksen បាននិយាយកាលពីខែមុនថាគាត់កំពុងហ្វឹកហាត់ម្តងទៀត ចង់ត្រលប់ទៅលេងនិងតំណាងឱ្យប្រទេសដា ណឺម៉ាកនៅបាល់ទាត់ពិភពលោកនៅប្រទេសកាតានៅចុងឆ្នាំនេះ៕