ភ្នំពេញ៖លោកស្រីខេលី លីម ដែលជាអតីតDj ម្នាក់និងត្រូវបានគេស្គាល់ថាជាប្អូនពៅរបស់Dj ឃ្លាំង នោះបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ហើយបន្ដការងារសិល្បៈ និងថែមទាំងបើកសម្ពោធក្រុមហ៊ុនPCDR ដែលជាក្រុមហ៊ុនឱសថHenp Cure ដែលកម្មវិធីនោះធ្វើនៅសណ្ឋាគារភ្នំពេញមានសិល្បករ រួមទាំងអ្នកសារព័តមានជាច្រើនស្ថាប័នបានចូលរួមកាលពីល្ងាចថ្ងៃទី២០ខែមករាឆ្នាំ២០២២។
លោកស្រីខេលី លីម បានថ្លែងថាក្រុមហ៊ុនPCDR បានបើករយៈពេលជាង១ឆ្នាំហើយនិងមានការទទួលស្គាល់និងគាំទ្រច្រើនទើបលោកស្រីឈានមកធ្វើពិធីសម្ពោធនៅពេលនេះ ហើយដោយសារតែឃើញថាប្រជាជនខ្មែរឈឺសន្លាក់ច្រើនទើបសម្រេចចិតុ្តនាំចូលផលិតផលពីឥណ្ឌាមកមកខ្មែរនេះ។ ទាក់ទងការងារសិល្បៈវិញប្អូនស្រីពៅ Dj ឃ្លាំង រូបនេះបន្ថែមថាពេលនេះលោកស្រីបានថតសិល្បៈជាបណ្ដើរៗវិញហើយដោយមានថតទាំងMV និងការងារចម្រុះតែម្ដង។លោកស្រីបន្ថែមទៀតថាកន្លងមកលោកស្រីធ្លាប់បានធ្វើការងារសប្បុរសជាច្រើនលើកច្រើនសារតាមរយៈការមើលឃើញសភាពជាក់ស្ដែងថាអ្នកណាខ្វះខាតខ្លះនឹងជួយទៅតាមលទ្ធភាព។Dj រូបស្រស់ក្លាយទៅជាអគ្គនាយិការPCDR រូបនេះបានឲ្យដឹងទៀតថាលោកស្រីបានត្រៀមចេញមុខនូវរឿងអប់រំចំនួន៣រឿងទាក់ទងការងារជួយសង្គមនាពេលខាងមុខនេះផងដែរ។
កម្មវិធីនេះក៍មានការចូលរួមពីតារាជាច្រើនដួងដែលប្រើប្រាស់ផលិតផលរបស់ប្អូនស្រីពៅDj ឃ្លាំង ហើយបានជាពីជំងឺមានដូចជាអ្នកនាងចាន់ តារាទី,នាយតឹង ,ប៉េង ប៉ោង,ម៉ាក់ជ្រុយ ,អ៊ឹម ផល្លារ,សំ ប៉ូលីដា ,ម្ដាយនីតា វរវង្ស ,នូវ ដាវីន និងអ្នកនាងគ្រត ជាដើម៕