ស្របពេលដែលលោក Anthony Blinken កំពុងធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ជួបជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន មុនពេលបន្តទៅអាល្លឺម៉ង់និងទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅសេតវិមានឯណេះវិញ ប្រធានាធិបតីលោក ចូ បៃឌិន ក៏មិននៅស្ងៀមដែរ លោក កំពុងវាយប្រហារប្រទេសរុស្ស៊ីដោយចំៗនិងគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរដែលមិនធ្លាប់មានប្រសិនបើប្រទេសនេះបន្តមហិច្ឆតាឈ្លានពានអ៊ុយក្រែន។ថ្លែងនៅទីក្រុងវ៉ាស៊ីនតោន លោកចូ បៃឌិនបានព្យាករថា រុស្ស៊ីនឹងរំកិលចូលប្រទេសអ៊ុយក្រែនប៉ុន្តែរុស្ស៊ីនឹងខាតបង់ការចំ ណាយដ៏ច្រើនសម្រាប់ការឈ្លានពានអ៊ុយក្រែនរួមទាំងចំនួនមនុស្ស និងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន។លោកបានបន្តថាថា៖ «វានឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសរុស្ស៊ី។ទីក្រុងម៉ូស្គូអាចនឹងមានប្រៀបនៅទីបំផុត ប៉ុន្តែការ ខាតបង់របស់ខ្លួននឹងមានចំនួនច្រើន។ជាមួយគ្នានេះដែរលោកបៃឌិនបានទទូចថាលោក ពូទីននៅតែមិន ចង់បានសង្រ្គាម ពេញលេញណាមួយ” ប៉ុន្តែការប្រឈមមុខដាក់គ្នាអាចនឹងកើតឡើង ។ជាចុងក្រោយមេដឹកនាំអាមេរិកបាននិយាយថាលោក បើកចំហចំពោះកិច្ចប្រជុំកំពូលជាមួយលោកពូទីន អំពីស្ថានភាព។
Blinken ចង់បង្កើតរណសិរ្យជាមួយសម្ព័ន្ធមិត្តអឺរ៉ុបប្រឆាំងរុស្ស៊ី
បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ដើម្បីជួបសម្ព័ន្ធមិត្តសំខាន់ៗ និងស្វែងរកការបង្កើតរណសិរ្សរួបរួមមួយជាមួយសមភាគីបារាំងអាល្លឺម៉ង់និងអង់គ្លេសដើម្បីបញ្ឈប់មហិច្ឆតាឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន មុនពេលជួបពិភាក្សាដ៏ក្តៅគគុកជាមួយរដ្ឋមន្ត្រីការបទេសរុស្ស៊ីលោក Sergei Lavrow នៅថ្ងៃសុក្រ។ក្នុងជំនួបដំបូងជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃពុធ នៅទីក្រុងគៀវលោកបានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោកវ៉្លាល់ ឌីមៀ ពូទីនបន្តនៅលើផ្លូវការទូត និងសន្តិភាព ៕