Fulham បានក្លាយជាក្លឹបបាល់ទាត់អង់គ្លេសដំបូងគេដែលស៊ុតបញ្ចូលទីបាន 6 គ្រាប់ ឬច្រើនជាងនេះក្នុង 3 ប្រកួតជាប់ៗគ្នាសម្រាប់រយៈពេល 88 ឆ្នាំ ខណៈដែលពួកគេបានយកឈ្នះលើក្រុម Birmingham 6-2 កាលពីរាត្រីថ្ងៃពុធ។នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
Fabio Carvalho បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់សម្រាប់ក្លឹបកំពូលតារាងអង់គ្លេសឆេមពានស៊ីប Championship ដែលបានទទួលលទ្ធផល 4-1 នៅតង់ទី ខណៈពេលដែល Neeskens Kebano, Tom Cairney និង Antonee Robinson ក៏រកបានម្នាក់មួយគ្រាប់ផងដែរ បន្ថែមជាមួយនឹងគ្រាប់បាល់ចូលទីខ្លួនឯងមួយគ្រាប់ទៀត។Fulham បានយកឈ្នះReading ដោយលទ្ធផល៧-០ នៅក្រៅផ្ទះ ឈ្នះ Bristol City ដោយលទ្ធផល៦-២ កាលពីថ្ងៃសៅរ៍ និងបន្តលត់Birmingham ៦-២។
លទ្ធផលដ៏អស្ចារ្យនេះបានធ្វើអោយក្លឹបFulham តាមស្មើកំណត់ត្រាក្លឹបបាល់ទាត់អង់គ្លេសចុងក្រោយដែលសម្រេចបានជោគជ័យគឺ Chester កាលពីរដូវកាល 1933-34 ៕