Tuesday, December 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖ប្ដីពូកែផ្គាប់ចិត្ត

មាស សុខសោភា ៖ប្ដីពូកែផ្គាប់ចិត្ត

ភ្នំពេញ៖មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ដែលមានជំនាញ​ជាគ្រូ​ពេទ្យ​ម្នាក់និងជាអាណិកជនខ្មែរ​មកពីកាណាដានោះរយៈពេល១៥ឆ្នាំមកហើយ តែអ្នកទាំង២​ទើប​បាន​ធ្វើខួបអាពាហ៍ពិពាហ៍គម្រប់​១២ឆ្នាំកាលពី​ថ្ងៃទី២៨ខែ​ធ្នូឆ្នាំ២០២២ ។ក្រោយធ្លាយរឿង​រូបរៀបការដែលប្រៀបដូចជាសែនព្រេននោះសោភា ដែលធ្លាប់ត្រូវបានគេផ្ដល់រហ័ស​នាមថា​ជា​រាជនីសម្លេងផ្អែម នោះទទួលបានងារថ្មីមួយទៀតនោះគឺជា”កំពូលតារាពូកែ លាក់រឿង​រៀប​ការ”។ប៉ុន្ដែសោភា និងស្វាមីមិន​ក្វល់​​រឿងគេរិះគន់រឿងរៀប​ការភ្នែកកញ្ចឹងកកាល​ពី១២ឆ្នាំ​មុន​នោះឡើយ តែអ្វីដែលធ្វើឲ្យគេកាន់តែវិលក្បុងថែមទៀត​នោះ​គឺនាងទើបរៀបការ១២ឆ្នាំ​សោះ​បែជាបញ្ចេញរូបក្មេងប្រុសម្នាក់ឈ្មោះBovee Hundly ដែលមានអាយុ១៤ឆ្នាំនោះ​ថាជាកូន​របស់​នាងទៅវិញទើបធ្វើឲ្យមានការលើកឡើងថាសោភា កំពុងតែធ្វើឲ្យអ្នកគាំ​ទ្រឈឺក្បាល​ដោយសារតែរឿងស្នេហា​របស់កាន់​តែ​ច្របូកច្របល់នេះ បើទោះជាមានបុរសម្នាក់​ចេញមកអះ​អាងថាយុវវជនរូបនោះជាក្មួយរបស់សោភា ក្ដី។

 ទោះជាយ៉ាងណាក្រោយមាស សុខសោភា ជ្រើសស្នេហ៍ឆ្លងទ្វីពតាមរយៈការប្រគល់​បេះដូងទៅឲ្យកលោកអ៊ឹត រ៉ាដា នោះ​គេ​អាច​មើលឃើញច្បាស់ថាបុរសមុខស្ងួត​លេងពុកមាត់​រូបនោះសាកសមជាមនុស្សដែលសោភា ជ្រើសយកជាស្វាមី​មែន​ព្រោះ​រយៈពេល​១ទសវត្សន៍​កន្លះមកនេះលោករ៉ា ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសផ្គាប់ចិត្តសោភា ទាំងអស់។អាណិកជនខ្មែរ​កាណា​ដារូបនេះបានបោះបង់អាជីពជាគ្រូពេទ្យមកតាមសោភា នឹងលែងចង់វិលទៅកាណា​ដាវិញ​ហើយជាញឹក​ញាប់គេ​ឃើញ​លោក​យូសម្លៀកបំពាក់,ថតរូប និងធ្វើជាតៃកុងឡាន​ឲ្យ​សោភា ទៅណាមកណាគ្រប់កន្លែងទាំងអស់។អ្វីដែល​គូរឲ្យសរសើរ​ថែម​ទៀត​នោះស្វាមី​របស់សោភា មិនដែលមាមឃាត់ឬហួងហែងនាងស៊ិចស៊ី ក៍ដូចជាថតMVដែលមានតារាប្រុស​អោបថើបនោះឡើយ។

សកម្មភាពបែបនេះហើយបានជាឲ្យតែនៅថ្ងៃខួបអាពាហ៍ ពិពាហ៍​របស់​ខ្លួនសោភា តែងតែងចេញសារលើកទឹកចិត្តប្ដី និងថា​លោករ៉ាដា ពិតជាហ៊ានធ្វើគ្រប់បែបយ៉ាង​ដើម្បីរូបនាងមែន។យ៉ាងណាអ្នកគាំទ្រមាស សុខសោភា ចង់ឃើញនាងរៀប​ការជា​មួយប្ដី​ជា​ចំហដូចមង្គលការសុគន្ធ និសា,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមបើទោះ​ជានាងធ្លាប់​រៀប​ការ​តាម​បែប​លាក់​លៀមនេះចំនួន២លើកមកហើយក្ដី។ ក្រៅពីមាស សុខសោភា តារាយកប្ដីប្រុសអាណិកជនខ្មែរកាណាដាមានដូចជា​អ្នកនាង​សៀម ស្រីណុច ,ម៉ុក អានីត,រស់ ម៉ូនីកា និងឡាយ លក្ខិណា ជាដើម៕

RELATED ARTICLES