ភ្នំពេញ៖រឿន ណាត,សំណាង អេលីណា ,រ៉េត ហ្សារីតា និងងិន ម៉ារ៉ាឌី បានលេខមុខរួមគ្នាក្នុងកម្មវិធីជំនួបបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨,២០១៩,២០២០ និង២០២១កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២២ នៅផ្សារអូឡាំព្យា ដែលធ្វើឲ្យអ្នកដើរផ្សារពិសេសយុវវ័យបានចោមរាមមើលនិងថតIdol របស់គេរៀងៗខ្លួន។កម្មវិធីស្រីស្អាតចេញមុខម្ដងដល់ទៅ៤នេះមានការដឹកនាំដោយលោករត័្ន ដែលជាអ្នកជំនាញបង្ហាត់ខាងដើរម៉ូដ និងការសហការឧបត្ថម្ភដោយហាងពេជ្រ CSNJ ផងដែរ។
ទាំងរឿន ណាត ,សំណាង អេលីណា ,រ៉េត ហ្សារីតា រួមទាំងងិន ម៉ារ៉ាឌី នោះបានបង្ហាញបទពិសោធន៍រៀងខ្លួនជុំវិញការក្លាយខ្លួនជាបវរកញ្ញាចក្រវាលប្រចាំឆ្នាំនីមួយៗនិងបទពិសោធន៍ដែលពួកគេទទួលបាននិងនៅឆាកជាតិនិងអន្ដរជាតិដោយម្នាក់ៗសង្កត់ថាការមានឆន្ទៈនិងការតាំងចិត្តពិតជាធ្វើឲ្យមនុស្សម្នាក់ៗអាចសម្រេចនូវក្ដីសុបិនរបស់ពួកគេបាន។បវរកញ្ញាទាំង៤ដួងក៍បាននិយាយស្របគ្នាពីការរក្សារនូវអត្តសញ្ញាណជាតិនៅលើឆាកអន្ដរជាតិដើម្បីឲ្យពិភពលោកបានស្គាល់ពីអរិយធ័មនិងវប្បធ័មរបស់ខ្មែរឲ្យកាន់តែច្រើនថែមទៀត។
ស្រីស្រស់សំណាង អេលីណា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាប្រចាំឆ្នាំ២០១៩ បានឲ្យដឹងថាក្រោយគ្រងតំណែងមួយនេះនាងថាមានសារៈសំខាន់ណាស់ព្រោះថានៅពេលដែលបានគ្រងមកុដហើយយើងធ្វើសកម្មភាពកាន់តែច្រើនដើម្បីលើកស្ទួយដល់ស្រ្ដី ពិសេសគឺការមានឱកាសនៅលើឆាកអន្ដរជាតិដើម្បីជួយផ្សព្វផ្សាយពីកម្មវិធីពីអរិយធ័មប្រពៃណីខ្មែររបស់យើង ពីបញ្ហារស្រី្ដខ្មែរដែលពួកគាត់មានចំណេះដឹងហើយស្រស់ស្អាតស្អាតទៀតផង។អេលីណា បានឲ្យដឹងដែរថារូបសម្រស់របស់នាងគឺធម្មជាតិ១០០% នឹងគ្មានបំណងកែសម្រស់នភផ្នែកណាមួយនោះទេ ។ដោយឡែកទាក់ទងរឿងបេះដូងវិញស្រីស្អាតរូបនេះថានាងមិនទាន់មានម្ចាស់ចិត្តឡើយ គឺបេះដូងនៅទំនេរស្អាត។
ទាំងលោករ័ត្ន និងម្ចាស់MSNJ បានផ្ដល់កំលាំងចិត្តឲ្យស្រីស្អាតជាម្ចាស់ពានបវរកញ្ញាចក្រវាលប្រចាំឆ្នាំទាំង៤ខាងលើ ហើយលោកក៍ជកម្រុញឲ្យបេក្ខភាពក្រោយៗហ៊ានបញ្ចេញភាពក្លាហានចូលរួមប្រកួតកម្មវិធីដ៍អស្ចារ្យមួយនេះនៅរដូវកាលក្រោយៗទៀតផងដែរខណៈថៅកែពេជ្រ ថារង្វាន់នៅរងចាំអ្នកមានសម្ថភាពភាពជានិច្ច៕