Thursday, November 28, 2024
Homeកីឡាអន្ដរជាតិកីឡាករ Robinho បន្តចាញ់ក្តីករណីរំលោភបូក អាចជាប់គុក៩ឆ្នាំ

កីឡាករ Robinho បន្តចាញ់ក្តីករណីរំលោភបូក អាចជាប់គុក៩ឆ្នាំ

កីឡាករបាល់ទាត់ប្រេស៊ីលRobinhoចាញ់ការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់គាត់ប្រឆាំង នឹងការផ្តន្ទាទោសសម្រាប់ការចូលរួម រំលោភបូកលើស្ត្រីនៅទីក្រុង Milan កាលពីឆ្នាំ 2013 ។កាលពីថ្ងៃពុធ តុលាការកំពូលក្នុងទីក្រុងរ៉ូម បានតម្កល់សាលក្រមមុន ដែលកាត់ទោសបុរសវ័យ ៣៧ ឆ្នាំឲ្យជាប់ពន្ធនាគារ ៩ ឆ្នាំ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ី ប៊ីស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី ២០មករាឆ្នាំ ២០២២។ក្នុងឆ្នាំ2017កីឡាករRobinhoនិងជនជាតិប្រេស៊ីលប្រាំនាក់ផ្សេងទៀតត្រូវ បានគេរកឃើញ ថាមានពិរុទ្ធពីបទរំលោភលើ ស្ត្រីជនជាតិអាល់បានីអាយុ 22 ឆ្នាំនៅក្នុងក្លឹបរាត្រីមួយ។

ការកាត់ទោសនេះត្រូវបានតម្កល់កាលពីខែធ្នូ ឆ្នាំ 2020 បន្ទាប់ពីការប្តឹងឧទ្ធរណ៍។Robinho ទំនងជាមិនទទួលទោស ខណៈ គាត់នៅក្នុងប្រទេសប្រេស៊ីល ហើយរដ្ឋធម្មនុញ្ញប្រេស៊ីលហាមឃាត់ការធ្វើបត្យាប័នពលរដ្ឋខ្លួន បើទោះបីអ៊ីតាលី អាចស្នើ ឲ្យគាត់អនុវត្តទោសនៅក្នុងប្រទេសអាមេរិកខាងត្បូងក៏ដោយ។Robinho ដែលលេងបាន 100 ជាមួយក្រុម ជម្រើសជាតិ ប្រេស៊ីលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លឹប Santos មុនពេលផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ 2005ជាកន្លែងដែល គាត់បានឈ្នះពានរង្វាន់ព្រីមេរ៉ាលីហ្គាចំនួនពីរក្នុងរយៈពេល 4 រដូវកាល។

ក្នុងឆ្នាំ 2008 គាត់បានចូលរួមជាមួយ Manc City ក្នុងតម្លៃ ជាង៤៣លានដុល្លារជាតម្លៃបំបែកកំណត់ត្រារបស់អង់គ្លេសប៉ុន្តែ គាត់ត្រូវបានខ្ចីទៅ Santos ក្នុងខែមករា ឆ្នាំ 2010។គាត់បានឈ្នះអ៊ីតាលីស៊េរី A កំឡុងពេលលេងជាបន្តបន្ទាប់នៅ Milan ប៉ុន្តែបានត្រលប់ទៅ Santos វិញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែសីហា ឆ្នាំ 2014 មុនពេលចូលរួមជាមួយក្លឹបបាល់ទាត់ចិន Guangzhou Evergrande ក្នុងខែកក្កដា ឆ្នាំ 2015។នៅពេលដែលកិច្ចសន្យារយៈពេលប្រាំមួយខែរបស់គាត់បានផុតកំណត់គាត់បានត្រលប់ទៅប្រេស៊ីលវិញដោយចូលរួមជាមួយ Atletico Mineiro ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ និងបានប្រកបអាជីពនៅក្លឹបទួរគីចំនួនពីរ មុនពេលត្រលប់ទៅ Santos ក្នុងខែតុលា ឆ្នាំ 2020 ក្នុងកិច្ចសន្យារយៈពេល 5 ខែ។

ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការចុះហត្ថលេខារបស់គាត់ត្រូវបានជួបជាមួយនឹងការរិះគន់ក្លឹបប្រេស៊ីលបានព្យួរកិច្ចសន្យារបស់គាត់ដើម្បីឱ្យកីឡាករផ្តោតទាំងស្រុងលើការការពារក្តីរបស់គាត់ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីតាលី៕

RELATED ARTICLES