ភ្នំពេញ៖សុខ ស្រីនាង មិនដែលបង្ហាញមុខគូស្នេហ៍ថ្មីជាសារធាណៈម្ដងណាឡើយ ក្រោយពីនាងធ្លាក់ខ្លួនមេម៉ាយជាង១០ឆ្នាំមកនេះទើបធ្វើឲ្យប្រុសៗដែលតាមស្នេហ៍នាងជាច្រើនឆ្នាំមកហើយនោះនៅតែព្យាយាមប្រម៉ាញ់បេះដូងអ្នកមេម៉ាយវ័យ៣៥ឆ្នាំ សាច់សខ្ចីនេះតទៅទៀត បើទោះជាក្រោយលែងលះជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ស្រីនាង ត្រូវលោកសុវត្ថិ ប្រកាសផ្ដាំដល់ប្រុសៗទាំងឡាយថាបើចង់បានស្រីនាង មកធ្វើជាប្រពន្ធដាច់ខាតត្រូវតែមានរបស់២យ៉ាងជាប់ខ្លួនគឺទី១៖អំណាច និងទី២៖លុយ ,ក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះអំឡុងពេលដែលស្រីនាង កំពុងតែបិទបាំងសង្សារថ្មីស្រាប់តែហង្សមាសបានរុញឲ្យនាងទៅលេងឈុតស្នេហាជាមួយស្រីភេទដូចគ្នានោះគឺជាមួយប្អូនថ្លៃថៅកែហង្សមាសឱក សុគន្ធកញ្ញា ទៅវិញ។តាមព័តមានបានឲ្យដឹងថាទាំងស្រីនាង និងសុគន្ធកញ្ញា ពួកគេប៉ៈរោមច្រូងរៀងៗខ្លួនក្នុងបទ”ស្នេហាខ្ញុំផ្លូវ២”ដែលបង្ហាញឲ្យឃើញពីការបង្កាត់ភ្លើងស្នេហ៍របស់ស្រីនាង ជាមួយតារាកូន១ជាប្អូនថ្លៃថៅកែហង្សមាស។
សុខ ស្រីនាង វាចារថា”ពេលខ្លះគិតថាខុសធម្មជាតិ តែសុំធ្វើតាមបេះដូងបានអត់?”។
តាមរយៈការប្ដូរស្ទីលសម្ដែងទាំងស្រុងរបស់សុខ ស្រីនាង នៅពេលនេះប្រាកដជាធ្វើឲ្យនាងអាចកែប្រែមុខមាត់ថ្មីនៅហង្សមាសបានខ្លះៗជាមិនខានបើទោះ ជាមិនមែនទាំងស្រុងក្ដី ពិសេសគឺអ្នកស្រលាញ់ភេទដូចគ្នានឹងតាមដានបទចម្រៀងជាខ្សែរឿងនោះថាតើពួកគេលេងសមដូចកែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ ឬអត់?យ៉ាងណាសំណួរដែលមហាជនលើកឡើងថាតើស្វាមីរបស់ឱក សុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី នឹងមានប្រតិកម្មយ៉ាងណានៅពេលដែលភរិយារបស់លោកទៅលេងឈុតចម្លែកមានស្នេហាជាមួយសុខ ស្រីនាង បែបនេះ?គេអាចសន្និដ្ឋានបានថាលោកសុខលី ប្រាកដជាមានការបារម្ភតិចតួចជាមិនខានថាខ្លាចតែប្រពន្ធសំណព្វចិត្តរបស់លោកជាប់ចិត្តជាមួយស្រ្ដីភេទមែនទែនដូចក្នុងសាច់រឿងនោះច្បាស់ជាលោកជួបហានីភ័យធំតែម្ដង។
សុខ សីនាង ត្រូវបានថៅកែហង្សមាសលើកជាបន្ដបន្ទាប់ក្រោយនាងល្បីបទ”ហត់ទេ ស្រលាញ់គេម្នាក់ឯង?” ដោយអតីតតារាKH និងសាន់ដេរូបនេះក្ដាប់បានតំណែងតួឯករឿង”រាជនីយភូមិគ្រឹះ”និងភាពយន្ដខ្នាតធំរបស់របស់ផលិតកម្មនេះបន្ទាប់ពីរឿង”នេសាទក្រពើ”គឺរឿង”ខ្ញុំមានញាណលើស”ដែលពេលនោះស្រីនាង ចូលជំនួសសុគន្ធកញ្ញា ដែលមិនអាចថតសម្ដែងបានដោយសារតែនាងពពោះកូនទី១។មិនត្រឹមតែប៉ុណ្ណោះទោះជាស្រីនាង មិនទាន់ក្លាយទៅជាកំពូលតារាចម្រៀងមែន តែនាងត្រូវថៅកែផ្ដល់តំណែងធំឲ្យអង្គុយកៅអីជាគ្រូបង្វឹក Cambodian Idol Junior រដូវកាលទី១ទៀតផងទើបធ្វើឲ្យនាងឡើងក្រេឌីតថែមមួយក្រឺតទៀត។ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាស្រីនាង ទោះជាត្រូវមេធំហង្សមាសលើកយ៉ាងណាក៍នាងមិនទាន់អាចស្ថិតក្នុងចំណោមតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា ,សុគន្ធ និសា និងសួស វីសា ជាដើមនោះឡើយ។អ្នកជំនាញសិល្បៈធ្លាប់អះអាងថាស្រីនាង មិនអាចច្រៀងបទប្រភេទខ្ពស់ៗបានទេ ហេតុនេះហើយការអុកឡុកទីផ្សារចម្រៀងនៅហង្សមាសដែលប្រជុំទៅដោយតារាខ្លាំងៗនោះគឺមិនមែនជារឿងងាយស្រួលនោះទេ ប្រសិនបើចង់បានលេខ១នោះ។
សុខ ស្រីនាង ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្រោយទៅចូលរួមជាមួយហង្សមាសនេះនាងទទួលបានបទពិសោធន៍កាន់តែច្រើនពិសេសគឺការសម្ដែងភាពយន្ដដែលមានការរៀបចំនិងដឹកនាំយ៉ាងជំនាញធ្វើឲ្យនាងដែលជាតារាចម្រៀងសោះតែងាយស្រួលលេងដូចបកចេក ហើយនៅពេលថតMV កាន់តែគ្មានឧបស័ក្កថែមទៀត។យ៉ាងណាស្រីនាង មិនបញ្ជាក់ទេថាហេតុអីនាងជាតារាលំដាប់ស្រីស្អាតនៅហង្សមាសតែបែជាគ្មានឱកាសក្នុងការឆក់បានស្ពតពាណិជ្ជកម្មធំៗដូចឱក សុគន្ធកញ្ញា,ពេជ្រ សោភា ,រ៉េត ស៊ូហ្សាណា និងសុគន្ធ និសា នោះ។
គូររំលឹកថាសុខ ស្រីនាង បានរៀបការជាមួយលោកស៊ី សុវត្ថិ កាលពីខែដើមខែមីនាឆ្នាំ២០១០ តែចំណងស្នេហានេះបានដល់ទីបញ្ចប់នៅចុងឆ្នាំដដែលដោយស្រីនាង គ្មានកូន១គ្រាប់ឡើយ។ស្រីនាង ស្ថិតក្នុងចំណោមតារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅរក្សារទីផ្សារសិល្បៈបានមានដូចជាពេជ្រ សោភា ,កែវ និសា ,សុខ សោម៉ាវត្តី និងប៉ាច គីមមួយ ជាដើម៕