Monday, December 23, 2024
Homeព័ត៌មានអន្តរជាតិព្រះសង្ឃ "បិតានៃការចងចាំ" សុគតក្នុងជន្មាយុ ៩៥ ឆ្នាំ

ព្រះសង្ឃ “បិតានៃការចងចាំ” សុគតក្នុងជន្មាយុ ៩៥ ឆ្នាំ

យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ២២មករា២០២២បានអោយដឹងថា​ព្រះសង្ឃវៀតណាមដ៏មាន​ឥទ្ធិពលមួយអង្គព្រះនាម Thich Nhat Hanh បានទទួលមរណៈភាពក្នុងជន្មាយុ៩៥ឆ្នាំ។អង្គការបង្រៀន Zen របស់ព្រះអង្គ​ដែល​មានឈ្មោះ Plum Village  បាននិយាយថា ព្រះសង្ឃ បានលាចាកលោកដោយស្ងប់ស្ងាត់” នៅប្រាសាទ Tu Hieu ក្នុងទីក្រុង Hue ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃសៅរ៍។អ្នកនិពន្ធដ៏ឆ្នើម និងជាសកម្មជនសន្តិភាព ព្រះតេជគុណ Thich Nhat Hanh ត្រូវស្គាល់ថា”បិតានៃការចងចាំ”។

ព្រះអង្គត្រូវបាននិរទេសចេញពីប្រទេសវៀតណាមក្នុងទសវត្សរ៍ឆ្នាំ 1960 បន្ទាប់ពីបានប្រឆាំងនឹងសង្រ្គាម។ក្នុងកំឡុង​សង្គ្រាម​វៀតណាម ព្រះអង្គ បានជួបជាមួយលោកMartin LutherKing សកម្មជនការពារសិទ្ធស៊ីវិលអាមេរិក ដោយបញ្ចុះបញ្ចូលមេ​ដឹក​នាំ​សិទ្ធិស៊ីវិប្រឆាំងនឹងសង្គ្រាមនៅវៀតណាម។ក្រោយមកព្រះអង្គទទួលបានពាន​រង្វាន់​ណូបែលសន្តិភាព ដែលគេ​ពិពណ៌​នា​ថាព្រះអង្គ ជា “សាវ័កនៃសន្តិភាព និងគ្មានអំពើហិង្សា”។

ព្រះសង្ឃបានចំណាយពេលរាប់ទសវត្សរ៍នៅក្នុងប្រទេសបារាំងបន្ទាប់ពីការនិរទេសខ្លួន ហើយបានបន្តបង្កើតវត្តអារាម និងមជ្ឈមណ្ឌលសមាធិនៅជុំវិញពិភពលោក ដែលត្រូវបានគេស្គាល់ថាជាប្រពៃណីភូមិ Plum ៕

RELATED ARTICLES