រដ្ឋមន្ត្រីការពារជាតិស្រមោលឬរួបរួមជាតិ( NUG )លោក U Yee Mon បានប្រាប់សារព័ត៌មានThe Irrawaddy ថាប្រទេសចិន បានជំរុញឱ្យរដ្ឋាភិបាលរួបរួមជាតិ ធានាឱ្យប្រាកដថាកម្លាំងចលនាតស៊ូរបស់ខ្លួនមិនធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ ចិននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នោះទេ។ស្ថានទូតចិននៅទីក្រុងយ៉ាំងហ្គោនបានទាក់ទងរដ្ឋាភិបាល NUG បន្ទាប់ពីក្រុម តស៊ូក្នុងតំបន់វាយប្រហារទៅលើបង្គោលអគ្គិសនីផ្គត់ផ្គង់រោងចក្រកែច្នៃនីកែល Tagaung Taung ដែលគាំទ្រដោយប្រទេស ចិននៅ តំបន់Sagaing កាលពីថ្ងៃទី 7 ខែមករា។
កម្លាំងការពារប្រជាជនក្រុង Tigyaing (PDF) បានបំផ្ទុះបង្គោលភ្លើងចំនួនបីដែលបង្ខំឱ្យរោងចក្រនេះបញ្ឈប់ការផលិត។ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន 800 លានដុល្លារអាមេរិក និងទិន្នផលប្រចាំឆ្នាំ 85000 តោននៃ ferronickelដែលជាកន្លែងផលិតនីកែលដ៏ធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វាគឺជាការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសរ៉ែលេខ 1 នៃប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុន China Nonferrous Metal Mining (CNMC) ដែលជាកម្មសិទ្ធិរបស់ប្រទេសចិន។
លោកUyee Monបាននិយាយថាយើងមិនមានគោលនយោបាយវាយប្រហារលើការវិនិយោគរបស់ប្រទេសជិតខាងទេ។រដ្ឋមន្ត្រីក្រសួងការពារជាតិ NUG បាននិយាយថា ក្រុមតស៊ូក្នុងតំបន់បានធ្វើការវាយប្រហារទៅលើក្រុមហ៊ុនចិនមួយចំនួន ក៏ដោយសារករណីខ្លះកងទ័ពរបបយោធាកំពុងប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុនមកពីប្រទេសជិតខាងធ្វើជាមូលដ្ឋានដើម្បីប្រព្រឹត្តអំពើហិង្សា។ ប្រឆាំងនឹងជនស៊ីវិល។
ជាមួយគ្នានេះដែរលោក U Yee Mon បានធានាចំពោះបេសកកម្មរបស់ចិនថា NUG នឹងធ្វើឱ្យប្រាកដថាឧប្បត្តិហេតុស្រដៀង គ្នានេះនឹងមិនកើតឡើងនៅពេលអនាគតប៉ុន្តែក៏បានសង្កត់ធ្ងន់ថាអាជីវកម្មបរទេសគួរតែឃ្លាតឆ្ងាយពីរបបយោធា៕