Monday, December 23, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះចម្បាំងចិន ៣៩គ្រឿងចូលដែនអា កាសតៃវ៉ាន់

យន្តហោះចម្បាំងចិន ៣៩គ្រឿងចូលដែនអា កាសតៃវ៉ាន់

យោធាកោះតៃវ៉ាន់បានបណ្តេញយន្តហោះចម្បាំងចិនចំនួន ៣៩ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងផងដែរ បន្ទាប់ពីពួកគេបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់(ADIZ) កាលពីថ្ងៃអាទិត្យទី២៣ឆ្នាំ២០ ២២។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា យន្តហោះចិនចំនួន៣៩ គ្រឿងបានឆ្លងកាត់តំបន់ ADIZ ភាគនិរតីរបស់ខ្លួនដែលជាហេតុធ្វើឱ្យកោះតៃវ៉ាន់ធ្វើសកម្មភាពនយោធាដើម្បីតាមដានសកម្ម ភាពរបស់ពួកគេ។

យន្តហោះដែលត្រូវបានចោទប្រកាន់ រួមមានយន្តហោះចម្បាំង J-10 និង J-16 សរុប៣៩គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Xian H-6 ក៏ដូចជាយន្តហោះដឹកជញ្ជូនយោធា Y-8 និង Y-9 ជាច្រើនគ្រឿងថែមទៀត។ទោះបីជាមន្ត្រីចិនមិនទាន់បានធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុនេះក៏ដោយ ឯកអគ្គរដ្ឋទូត Deng Xijun បាននិយាយកាលពី ឆ្នាំមុនថា ការធ្វើបែបនេះគឺមានបំណងផ្ញើ ការព្រមានយ៉ាងខ្លាំងដល់ពួកអបគមន៍តៃវ៉ាន់ និងអ្នកគាំទ្របរទេសរបស់ពួកគេ ។

ការហោះហើរចុងក្រោយបំផុតរបស់ប្រទេសចិនបានកើតឡើងនៅថ្ងៃដដែលដែលនាវាចម្បាំងអាមេរិក និងសម្ព័ន្ធមិត្តមួយ ក្រុមបានធ្វើដំណើរចូលទៅក្នុងសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យ។ វាជាការហោះហើរដ៏ធំបំផុតរបស់ប្រទេសចិនចាប់តាំង ពីខែតុលាឆ្នាំមុន នៅពេលដែលវាបានហោះហើរយន្តហោះចំនួន 56 គ្រឿងនៅជិតកោះតៃវ៉ាន់ក្នុងរលកជាច្រើនក្នុងរយៈ ពេលមួយថ្ងៃ។

គួររំឭកថាមួយរយៈចុងក្រោយចិនបានបង្កើនសម្ពាធខ្លាំងលើតៃវ៉ាន់ដោយព្រមានប្រើកម្លាំងប្រសិនបើហានផ្តាច់ខ្លួនចេញពីចិន។ រីឯរដ្ឋាភិបាលតៃវ៉ាន់ឯណោះអះអាងថា ខ្លួនចង់បានតែសន្តិភាព ប៉ុន្តែ នឹងការពារខ្លួនប្រសិនបើត្រូវបានវាយប្រហារ៕

RELATED ARTICLES