ក្រសួងការពារជាតិអេមីរ៉ាត់អារ៉ាប់រួម(UAE) បាននិយាយថា ខ្លួនបានស្ទាក់ចាប់និងបំផ្លាញមីស៊ីលផ្លោងរបស់ ពួកឧទ្ទាមHouthi ចំនួនពីរគ្រាប់ ដែលបានបាញ់តម្រង់មកទីក្រុងAbu Dhabiកាលពីថ្ងៃចន្ទ។ការវាយប្រហារននេះមិនបណ្តាលអោយមានអ្នករងរបួសនោះទេ។នេះគឺជាការវាយប្រហារថ្មីទៀតបន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីសប្តាហ៍មុន ។ក្រសួងការពារជាតិរបស់អេមីរ៉ាត់អារ៉ាប់រួមបាននិយាយថា ការវាយប្រហារនេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ខណៈដែលសំណល់នៃមីស៊ីលផ្លោងត្រូវបានស្ទាក់ចាប់ និងបំផ្លាញហើយធ្លាក់នៅតំបន់ដាច់ដោយឡែកជុំវិញទីក្រុង Abu Dhabi”។
អេមីរ៉ាត់អារ៉ាប់រួមគឺជាសមាជិកនៃក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលប្រទេសយេម៉ែនក្នុងការប្រយុទ្ធប្រឆាំងនឹងពួកHuthisនៅក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅ។Houthis គឺជាចល នានយោបាយ និងប្រដាប់អាវុធអ៊ីស្លាមនិយម ដែលបានកើតចេញពីតំបន់Saada នៅភាគខាងជើងប្រទេសយេម៉ែនក្នុងទស វត្សរ៍ឆ្នាំ 1990។ពួកHuthis បានបង្ហាញខ្លួនដើម្បីវាយប្រហារចុងក្រោយនេះ នៅពេលដែលអ្នកនាំពាក្យ Mohammed Abulsalam បាននិយាយថាពួកគេនឹងបង្ហាញព័ត៌មានលម្អិតនៃ ប្រតិបត្តិការយោធានៅក្នុងប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។លោក Abulsalam បានសរសេរនៅលើបណ្តាញ Twitter ថា កងកម្លាំងប្រដាប់អាវុធយេម៉ែននឹងបង្ហាញនៅប៉ុន្មានម៉ោងខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មាន WAM ផ្លូវការបាននិយាយថា ក្រសួងការពារជាតិ UAE បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងណាមួយហើយកំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពាររដ្ឋពីការវាយប្រហារទាំងអស់៕