Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិ២៥ថ្ងៃបាញ់មីស៊ីល៥ដង អត់ឈឺក្បាលជាមួយអា មេរិកនិងអ-ស-ប

២៥ថ្ងៃបាញ់មីស៊ីល៥ដង អត់ឈឺក្បាលជាមួយអា មេរិកនិងអ-ស-ប

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អ្វីដែលគេសង្ស័យថាមីស៊ីលផ្លោងចំនួនពីរ គ្រាប់ចូលទៅក្នុងសមុទ្រខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី២៥មករា ។យោធាកូរ៉េខាងត្បូង កំពុងតែវាយតម្លៃដើម្បីកំណត់ លក្ខណៈនៃគ្រាប់មីស៊ីលទាំងពីរនេះ។នេះគឺជាការបាញ់មីស៊ីលលើកទី៥ក្នុងខែមករា ដើមឆ្នាំ ២០២២។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ការបាញ់បង្ហោះមីស៊ីលដ៏ធំបំផុតរបស់ប្រទេសឯកោចាប់តាំងពីចាប់តាំងពីឆ្នាំ2019បានជំរុញឱ្យមានការ ព្រួយបារម្ភពីអគ្គលេខា ធិការអង្គការសហប្រជាជាតិ ហើយរដ្ឋបាល ប្រធានាធិបតីអាមេរិកក៏បានអនុវត្តដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត។ការបាញ់មីស៊ីលថ្មីៗដោយកូរ៉េខាងជើងមិនត្រូវបានហាមឃាត់ក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនោះទេតែវាបាន ផ្គើននឹងការថ្កោលទោសរបស់អន្តរជាតិ ។

ប្រទេសចិននិងរុស្ស៊ីបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកការហាមឃាត់លើការនាំចេញរូបសំណាកអា ហារសមុទ្រ និងវាយនភណ្ឌរបស់ទីក្រុងព្យុងយ៉ាង និងបង្កើនការនាំចូលប្រេងចម្រាញ់។ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបើកចំហសម្រាប់កិច្ចពិភាក្សាប៉ុន្តែលុះត្រាតែសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតទម្លាក់ ចោលគោលនយោបាយអរិភាព ដូចជាការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធាជាដើម៕

RELATED ARTICLES