Monday, December 23, 2024
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា ៖បន្តវាយប្រហារតាមអាកាស អ្នក​ស្រុក២ម៉ឺននាក់រត់ចោលភូមិ

យោធាមីយ៉ាន់ម៉ា ៖បន្តវាយប្រហារតាមអាកាស អ្នក​ស្រុក២ម៉ឺននាក់រត់ចោលភូមិ

Pinlebu ដែលជាទីក្រុងមួយក្នុងតំបន់ Sagaing ត្រូវបានបោះបង់ចោល បន្ទាប់ពីមានការប្រយុទ្ធគ្នាតាមដងផ្លូវ និងការវាយ​ឆ្មក់តាមអាកាសរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុង Pinlebu នៅថ្ងៃទី 18 ខែមករា ហើយអ្នកស្រុកបានភៀសខ្លួនចូលទៅក្នុងព្រៃ និងទីប្រជុំជនផ្សេងទៀត រួមទាំង Katha, Kawlin និង Wuntho និងបន្តទៅ Shwebo និង Mandalay ។ នេះបើយោងតាមសារព័ត៌មានThe Irrawaddy  ចេញផ្សាយកាលពីថ្ងៃពុធទី ២៦ មករា ២០២២។

អ្នកស្រុក Pinlebu បាននិយាយថាទីក្រុងនេះស្ទើរតែត្រូវបានបោះបង់ចោលដោយសារប្រជាជនខ្លាចទាហាន។ វានៅ​សល់​ប្រជាជនប្រហែលមួយភាគប្រាំនៃចំនួនសរុបប្រជាជនតែប៉ុណ្ណោះ។ ទីប្រជុំជន Pinlebu មានទីក្រុងចំនួនពីរ មានភូមិចំនួន 52 និង 266 ភូមិ ដែលមានប្រជាជនចំនួន សរុប 130000នាក់។ យោងតាមបុគ្គលិកសប្បុរសធម៌ម្នាក់បាននិយាយថា អ្នកស្រុក​ប្រហែល20000នាក់បានភៀសខ្លួនចេញពីទីក្រុងចាប់តាំងពីការប្រយុទ្ធបានចាប់ផ្តើម។

ការប៉ះទង្គិចគ្នានៅក្នុងទីក្រុងបានបន្តរហូតដល់ថ្ងៃទី 23 ខែមករា។ ក្នុងរយៈពេលបួនម៉ោងនៃការប្រយុទ្ធគ្នាកាលពីថ្ងៃទី18 ខែ​មករា យ៉ាងហោចណាស់ទាហានរបបយោធា 20 នាក់ និងយុទ្ធជនតស៊ូពីរនាក់បានស្លាប់។ នេះបើយោងតាមក្រុមបដិវត្ត Pinlebu ដែលជាក្រុមតស៊ូប្រយុទ្ធនឹងរបបនេះ។អ្នកស្រុកបានបន្តទៀតថាសភាពការណ៍នៅតែតានតឹង។ យើងត្រូវប្រុងប្រយ័ត្ន ព្រោះយន្តហោះតែងតែវាយប្រហារ។ ទាហានកំពុងលួចដុតផ្ទះនៅក្នុងក្រុង ហើយអ្នកស្រុកបានត្រឹមលួចមើល ព្រោះគ្មាន​អ្នក​ណាហ៊ានតតាំងទេ៕

RELATED ARTICLES