ក្លឹបបាល់ទាត់ហុល្លង់ Ajax បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករក្រុមជម្រើសជាតិដាណឺម៉ាក Christian Eriksen ដែលបាន គាំងបេះដូងក្នុងការប្រកួតជើងឯកយូរ៉ូ ២០២២ កាលពីឆ្នាំមុន កំពុងហ្វឹកហាត់ជាមួយក្លឹបJong Ajax ខណៈដែលគាត់កំពុងស្វែង រកក្លឹបថ្មី ។Eriksen វ័យ29ឆ្នាំដែលត្រូវបានបំពាក់ដោយឧបករណ៍ជំនួយបេះដូង បានចូលរួមជាមួយ Jong Ajax ដែលជាក្រុម បម្រុង នៃអតីតក្លឹបរបស់គាត់បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយInterដោយការយល់ព្រមពីគ្នា ទៅវិញទៅមកកាលពី ខែធ្នូ។ច្បាប់បាល់ទាត់អ៊ីតាលីកបានហាមកីឡាកររូបណាបំពាក់ឧបករណ៍ជំនួយបេះដូង។
អតីតខ្សែបម្រើក្លឹប Ajax រូបនេះកំពុងហ្វឹកហាត់ជាមួយ Jong Ajaxក្នុងសប្តាហ៍នេះ។Ajaxបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថាកីឡាករអន្តរជាតិដាណឺម៉ាកកំពុងធ្វើការដើម្បីរក្សាកម្រិតកាយសម្បទារបស់គាត់រហូតដល់គាត់រកឃើញក្លឹបថ្មី។Eriksen បានចូលរួមជាមួយ Ajax កាលពីអាយុ 16 ឆ្នាំក្នុងឆ្នាំ 2008បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌកំពូលហុល្លង់D1 ក្នុងឆ្នាំ 2010 មុនបានផ្លាស់ទៅ Tottenham ក្នុងឆ្នាំ 2013 ។
Eriksen បាននិយាយថាខ្ញុំរីករាយណាស់ដែលបាននៅទីនេះ។ នៅជាមួយ Ajax ខ្ញុំស្គាល់មនុស្សជាច្រើន។ ខ្ញុំមានអារម្មណ៍ដូច ជាមកផ្ទះ ព្រោះខ្ញុំនៅទីនេះយូរហើយ។ គាត់បានបន្តទៀតថាខ្ញុំចង់លេងអោយល្អបំផុតម្តងទៀតឱ្យ បានឆាប់តាមដែលអាចធ្វើ ទៅបានដូច្នេះនៅពេលដែលខ្ញុំរកឃើញក្លឹបថ្មីខ្ញុំអាចធ្វើបានល្អនៅទីនោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕