ក្រុមហ៊ុនថាមពលអូស្ត្រាលី Woodside បានប្រកាសដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធាកាល ពីថ្ងៃព្រហស្បតិ៍ ដែលជាក្រុមហ៊ុនចុងក្រោយបំផុតដែលប្រកាសចាកចេញបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ទី២៧មករា។ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ម្ចាស់ភាគហ៊ុនបន្ទាប់ពីប្រតិបត្តិការរយៈពេលប្រាំបួនឆ្នាំក្នុងប្រទេសនេះថាក្រុមហ៊ុនWoodsideបានសម្រេចចិត្តដកខ្លួនចេញពី ប្រទេសមីយ៉ាន់ម៉ា។ក្រុមហ៊ុនប្រេងដ៏ធំដែលមានមូលដ្ឋាននៅទី ក្រុងPerthបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺនដែលជាហេតុធ្វើឱ្យក្រុមហ៊ុនខាតបង់យ៉ាងហោចណាស់ 200 លានដុល្លារ។
ការចាកចេញរបស់អូស្ត្រាលីបានកើតឡើងចំពេលមានសម្ពាធអន្តរជាតិលើរបបយោធា និងស្របពេលដែលក្រុមហ៊ុនថាមពល បារាំងTotalEnergies និងអាមេរិក Chevron បានប្រកាសចាកចេញកាលពីសប្តាហ៍មុន។នាយកប្រតិបត្តិក្រុមលោក Meg O’Neill បាននិយាយថា ដោយសារស្ថានភាពដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា យើងមិនអាច សញ្ជឹង គិតអំពីការចូល រួមរបស់ Woodside ក្នុងការអភិវឌ្ឍធនធានឧស្ម័ន ប្លុកA-6 នៅក្នុងប្រទេសនេះបានទៀតទេ។A-6 ជាគម្រោងឧស្ម័នទឹកជ្រៅ មួយនៅឆ្នេរភាគខាងលិចប្រទេសមីយ៉ាន់ម៉ាក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Total។
ក្រុមហ៊ុន PTT គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃ និង POSCO របស់កូរ៉េខាងត្បូងស្ថិតក្នុងចំណោម ក្រុមហ៊ុនដែលរក្សាប្រតិ បត្តិការនៅក្នុងប្រទេស៕