Tuesday, April 30, 2024
Homeតារាខ្មែរទឹម រដ្ឋា ៖ថាមិនទាន់រៀបគម្រោងយកកូន

ទឹម រដ្ឋា ៖ថាមិនទាន់រៀបគម្រោងយកកូន

ភ្នំពេញ៖ទឹម រដ្ឋា នឹងដឹកដៃគូស្នេហ៍បុរសកូនកាត់អាមេរិកអេស្បាញលោកJovany Antonio រៀបការនៅចុងខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយដែលមង្គលការ​របស់នាងគ្រោងហៅ​ភ្ញៀវ​៨០០នាក់(៨០តុ)ហើយមូលហេតុ​ដែលនាងត្រូវ​រៀបការនៅ​ឆ្នាំនេះ​ព្រោះធ្វើឲ្យចំខួបស្នេហ៍៦ឆ្នាំផង និងម្យាងទៀតនាងនិងគូស្នេហ៍មានអាយុច្រើន​ដែរហើយអីចឹងគឺដល់ពេល​វេលាត្រូវ​យក​​កូន។ប៉ុន្ដែឆ្លើយតបសំណួរថាតើរដ្ឋា នឹងយកកូនភ្លាមៗ ក្រោយរៀបការឬយ៉ាងណា​នោះ​តារា​ខ្ពស់ស្រឡះរូបនេះបែ​ជាថារឿងនេះ​នាង​​និងគូស្នេហ៍នឹងយកកូនតាមគម្រោងការដែលត្រូវយកមិនមែនដោយចៃដន្យនោះទេ។

  បើទោះជាទឹម រដ្ឋា ថានាងមិនអាចទាន់ប្រាប់ឲ្យដឹង​ជាមុនថានឹងរៀបការនៅថ្ងៃ​ណាក្នុង​ខែ៣នោះមែន ប៉ុន្ដែគេជឿរថារដ្ឋា នឹង​ជ្រើសយកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២២ ច្រើនជាងព្រោះ​នោះជាថ្ងៃខែដែលលោកJovany Antonio បានបំពាក់ជញ្ជៀនសុំនាង​រៀប​ការកាល​ពីឆ្នាំ​២០​២១ ។អ្វីដែលគូរឲ្យកត់សម្គាល់នោះរដ្ឋា នឹងគ្រោងទៅរៀបការនៅអាមេរិកម្ដង​ទៀតនៅចុង​ឆ្នាំនេះ​​ផងដែរ ព្រោះ​ស្វាមីរបស់នាងមានសាច់ញាត្តិជាច្រើនរស់នៅទីនោះ។

   ថ្វីត្បិតតែទឹម រដ្ឋា បានរកឃើញគូស្នេហ៍ពិតរហូតដឹកដៃគ្នាចូលរោងការមែន ប៉ុន្ដែនាង​នៅតែអះអាងថាអាជីពសិល្បៈ​របស់​នាង​មិនអាចបញ្ចប់នៅត្រឹមនេះបានទេ។នាងទទួលស្គាល់ថាមានកេរ្ដិ៍ឈ្មោះ​ឬបានជួបគូស្នេហ៍នៅពេលនេះ​ដោយ​សារតែ​សិល្បៈនេះឯង ខណៈ​ដែល​ស្វា​មី​នាងក៍មិនបានហាមឃាត់ការលេងសិល្បៈដែរ ហេតុនេះហើយនាងអាចធ្វើជំនួញ​ជា​មួយ​ប្ដីផងបន្ដការងារសិល្បៈតំណាលគ្នាផងដែរ។

 គូររំលឹកថាទឹម រដ្ឋា ធ្លាប់បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍លោកZaky ដែលជា​ប្រុស​ប៉ាគីស្ថាន ទើបនាងបានជួបស្នេហ៍ពិត​ជា​បុរស​ដែលច្បាស់លាស់ជាមួយនាងលោកJovany Antonio នៅពេលនេះរហូតភ្ជាប់ស្នេហ៍បាន៧២​ខែក៍ចូលរោងការតែម្ដង​ទៅ។ក្រៅពីទឹម រដ្ឋា តារា​ដែល​ជ្រើសស្នេហ៍ជាបុរសបរទេសមានដូចជាអ្នកនាងខៀវ សានសាណា,អឿន ដាលីស ,ផូ មុនីពៅ ,ហ៊ាប រ៉ាឌី ,ស៊ូ អេណា និងអេដា ជាដើម។

 គេចាំមើលថាក្រោយរៀបការរួចទឹម រដ្ឋា នឹងយកកូនង៉ាភ្លាមៗឬមួយក៍អូស​ក្រឡាដូច​សុគន្ធ និសា រៀបការ៤ឆ្នាំមិនហ៊ាន​ព​ពោះ?

RELATED ARTICLES