យោងតាមរបាយការណ៍របស់គណៈកម្មាធិការការពារចម្រុះរដ្ឋឈីនChinland បានឱ្យដឹងថា ទាហានមីយ៉ាន់ម៉ាចំនួន 1030 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងតស៊ូនៅក្នុងរដ្ឋ Chinland កាលពីឆ្នាំមុន។នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy កាលពីថ្ងៃសុក្រទី ២៨ មករា ២០២២ ។គណៈកម្មាធិការនេះរួមមានកងកម្លាំងការពារប្រជាជនឈីន (PDF)ប្រហែល16តំណាងឱ្យសង្កាត់នីមួយៗក្នុងចំណោមទីប្រ ជុំជនចំនួន 9 នៅរដ្ឋភាគខាងលិចមីយ៉ាន់ម៉ា។
របាយការណ៍ដដែលនេះបានអោយដឹងថាមានការប៉ះទង្គិចគ្នាចំនួន 184 ដងរវាងកងទ័ពរបបយោធា និងកងកម្លាំងចលនាតស៊ូ Chin PDFs បានកើតឡើងនៅទូទាំងរដ្ឋ Chin ក៏ដូចជានៅក្នុងទីប្រជុំជននៃតំបន់ Magwe និង Sagaing គិតចាប់ពីថ្ងៃទី24ខែមេ សាដល់ថ្ងៃទី31ខែធ្នូ។ការបាញ់ប្រហារតូចៗផ្សេងទៀតក៏បានកើតឡើងផងដែរ។ទាហានរបបយោធាចំនួន ១០៣០នាក់ និង យុទ្ធជនតស៊ូ Chin ចំនួន 58 នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ខណៈដែលជនស៊ីវិល27នាក់ត្រូវបានសម្លាប់ដោយ កងទ័ពរដ្ឋាភិបាល។
ការប៉ះទង្គិចលើកដំបូងនៅក្នុងរដ្ឋChinបន្ទាប់ពីរដ្ឋប្រហារបានកើតឡើងកាលពីថ្ងៃទី24ខែមេសានៅពេលដែលអ្នកស្រុក ប្រដាប់ ដោយអាវុធប្រពៃណីនិងកែច្នៃ បានវាយប្រហារប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុងMindatបន្ទាប់ពីរបបយោធាបាន បដិសេធម្តងហើយម្តង ទៀតក្នុងការដោះលែងអ្នកតវ៉ាប្រឆាំងរបបដែលជាប់ឃុំចំនួន 6 នាក់។ការវាយប្រហារថ្មីៗបានកើតឡើងរវាងថ្ងៃទី12និង22ខែមករា រវាងទាហានរបបយោធានិងកម្លាំងចម្រុះនៃក្រុមតស៊ូប្រាំបួនបានផ្ទុះឡើងនៅជិតភូមិ Hiangzing ក្នុងក្រុង Tedim រដ្ឋ Chin ។
សហភាពសហព័ន្ធ Zomi បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ទាហានរដ្ឋាភិបាល80នាក់និងយុទ្ធជន តស៊ូបីនាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ដែលរបបនេះប្រើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ហើយអ្នកប្រយុទ្ធតស៊ូប្រាំ បួននាក់ផ្សេងទៀតបានរងរបួស។របបយោធាឥឡូវនេះកំពុងប្រឈមមុខនឹងការវាយប្រហារប្រចាំថ្ងៃពីPDFsនិងក្រុមប្រដាប់ អាវុធជនជាតិភាគតិចទូទាំងប្រទេសលើកលែងតែរដ្ឋរ៉ាឃីនដែលភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពArakan៕