Wednesday, October 23, 2024
Homeតារាខ្មែរសុខ ពិសី ៖ជិតហ៊ានសារភាពស្នេហ៍?

សុខ ពិសី ៖ជិតហ៊ានសារភាពស្នេហ៍?

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី រហ័សនាមរាជនីសម្រស់ព្រោះកាន់តែគូ​ឲ្យក្នក់ក្នាញ់ទៅៗនោះព្យា​យាមគេច​ចេញពី​ការទទួ​ល​ស្គា​ល់​រឿងស្នេហានាងជាមួយលោកថៅកែសាន់ដេឡាយ សុខ​ចំ​រើន ជិត១០ឆ្នាំមកហើយ​ខណៈដែលតារា​រួមអាជីពដូច​ជាមាស សុខសោភា,ឱក សុគន្ធ​កញ្ញា​,សុគន្ធ និសា និងពេជ្រ សោភា ជាដើមពេលនេះពួកគេខ្លះ​មានប្ដីនិងសង្សារ​បណ្ដើរគ្នា​យ៉ាង​មាន​ក្ដីសុខ​អស់ទៅហើយ។សំណួរដែលមហាជនចង់ដឹងថាតើពេលណាទៅទើបសុខ ពិសី ព្រមសារភាពស្នេហ៍លោក​ថៅកែសុខ ចំរើន ?ឬមួយក៍នាងអាចជ្រើសផ្លូវសាងស្នេហ៍​ដោយ​មិនបើកចំហជារៀងរហូត?សុខ ពិសី ធ្លាប់ប្រាប់ថានាងនៅតែផ្ដោតការងារ​សិល្បៈជាងស្នេហា តែនាងថា​ឃើញ​មិត្ត​ភក្ដិរួមអាជីពគេមានគូ នាងមានតែ​រំភើបជំនួស។យ៉ាងណានាងថា​ការកំណត់ឲ្យ​ច្បាស់​ៗ​ថាថ្ងៃខែ​ឆ្នាំណា នឹងរៀបការនោះគឺមិនអាចនិយាយទុកមុនបានទេ។

 ថ្វីត្បិតតែសុខ ពិសី មិនហ៊ានលាតត្រដាងរឿងស្នេហាមែន ប៉ុន្ដែទាំងក្នុងនិងក្រៅ​សិ​ល្បៈ​​មួយចំនួនពួក​គេចាត់ទុកថានាងជា​តារាមានឥទ្ធិពលជាងគេនៅ​សាន់ដេគឺដូចគ្នាទៅ​និង​ឱក សុគន្ធកញ្ញា នៅហង្សមាសដែរ។ប៉ុន្ដែការមិនហ៊ាន​សារភាព​ស្នេហ៍​បែបនេះធ្វើឲ្យពិសី បាត់​បង់ស្ទើតែទាំងស្រុងក្នុងការបង្ហាញភាពផ្អែមល្ហែមស្នេហ៍ ខណៈដែលប្រុសៗមានអ្នក​មានទ្រព្យ​កាន់​តែច្រើននឹងប្រជែងគ្នាដណ្ដើមបេះដូងនាងដែលពេលនោះគេជឿរថាអ្នកដែលប្រឈមភ័យបុកពោះនោះគឺលោកថៅកែ នោះ​ឯង។ទោះជាយ៉ាងណាអ្នកសល្បៈមួយ​ចំនួនមានការ​លើ​ក​​ឡើងផ្ទុយពីនេះដោយអះអាងថាមូលហេតុដែលពិសី និងលោក​ចំ​រើន នៅតែមិនព្រម​សារភា​ព​រឿងស្នេហា១នេះគឺដោយសារតែអ្នកទាំង២ចិត្ត១​ថ្លើម១និងគ្នាទៅវិញ។ការសម្អាង​បែបនេះ​ព្រោះ​តែពួកគេយល់ថាពិសី នៅចង់ប្រជែងទីផ្សារសិល្បៈតទៅទៀតហេតុ​នេះហើយ​ដោយ​សារ​តែនាងគ្មានការបារម្ភខ្លាច​រឿងស្នេហា​ប្រែប្រួលទើបនាង និងថៅកែព្រមព្រៀងគ្នាពន្យា​ពេលការសារភាពស្នេហា និងផ្អឹបគម្រោងរៀបការដោយគ្មានដែនកំណត់។

 សុខ ពិសី ត្រូវបានគេចាត់ទុកថាជាស្រីស្អាតក្នុងពិភពសិល្បៈ​ដែលអាចនិយាយបានថា​គិតមកដល់ឆ្នាំ២០២២ នេះនៅមិនទាន់​មានតារាស្រីរូបណាស៊ីដាច់​សម្រស់នាង​ឡើយ។​យ៉ាង​ណាពិសី ក៍ធ្លាប់ឈឺក្បាលវិលមុខខ្លាំងដែរព្រោះតែនាងរងការ​ចោទប្រ​កាន់ថាបាន​កែសម្រស់​សប្បនិម្មិតជាច្រើនផ្នែកនៃរូបរាងកាយដូចជាធ្លាប់លេចឭថានាងបានធ្វើបបូរមាត់,ច្រមុះ,ដើមទ្រួង និង​ចាក់ចង្ការជាដើម។ប៉ុន្ដែពិសី មិនដែលទទួលស្គាល់រឿងនេះទេ តែនាងធ្លាប់វាចារ​ថា​ភាពប្រែប្រួលនៃ​រាងកាយ​នាង​បណ្ដា​ល​មកពីការហាត់ប្រាណ ហើយនាងថែមទាំងមិនពេញ​ចិត្តចំពោះសំណួរ​របស់អ្នកសារព័តមានឬអ្នកណាដែល​និយាយថា​នាង​ស្អាត​ដោសយារតែ​កែ​សម្ផស្សទៀតផង។

 គូរបញ្ជាក់ថារយៈពេលជិត២ឆ្នាំមកហើយដែលសុខ ពិសី បានផ្អាកច្រៀងសម្ដែងតាម​បណ្ដារឆាកតន្រ្ដីតាម​ប៉ុស្ដិ៍ទូរទស្សន៍​ពោល​គឺតាំងពីផ្ទុះកូវីដម្លេះ ហើយពេលនេះនាងក៍មិន​អាច​កំណត់​ពេលឡើងឆាកដដែលដោយថារងចាំឲ្យកូវីដកាន់​តែថម​ថយជាងនេះទើបនាង​វិលវិញ​បានព្រោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងFan។តែគេកត់សម្គាល់ថាទោះជាកូវីដធ្វើឲ្យពិសី ក៍ដូច​ជាតារាផ្សេងៗទៀតបាត់បង់ការច្រៀងសម្ដែងតាមឆាកធំៗនៅខេត្ត២ឆ្នាំជាប់គ្នាក្ដី តែពិសី មិន​ប៉ៈពាល់ឬ​ប្រឈមជួប​វិបត្តិ​សេដ្ឋ​កិច្ចឡើយ។ពិសី បានបើកហាងតែគុជ ដោយចំណាយលុយ​អស់ជាច្រើនម៉ឺនដុល្លារ ហើយថ្មីៗនេះនាងទើបទិញរថយន្ដLand Cruiser V8 ព័ណសដ៍ថ្មី​សន្លា​ង​ដោយប្រើស្លាកលេខជាឈ្មោះរបស់នាងទៀតផង បន្ថែមពីលើឡាន​ដែលនាង​មាន​ស្រាប់​ដូចជា​Audi ,Range Rover និងLexus Ls460 ជាដើម។គេជឿរថាទាំងមុខជំនួញរួម​ទាំង​ការលេងម៉ូដរថយន្ដពិសី និងថៅកែអាចទិញ​លុយចូលគ្នាមុនពេលពួក​គេដឹកដៃគ្នាចូល​រោង​ការជាមួយគ្នានៅពេលខាងមុខនេះ៕

RELATED ARTICLES