Sunday, December 22, 2024
Homeតារាខ្មែរលោកចា រិទ្ធី ៖ថាមោទនភាពដែលកូនច្បងបញ្ចប់ការ សិក្សារថ្នាក់អនុបណ្ឌិតនៅDEAKIN ខណៈកូនពៅ ទើប​ទទួលបានថ្នាក់បរិញ្ញាបត្រនៅAUPP

លោកចា រិទ្ធី ៖ថាមោទនភាពដែលកូនច្បងបញ្ចប់ការ សិក្សារថ្នាក់អនុបណ្ឌិតនៅDEAKIN ខណៈកូនពៅ ទើប​ទទួលបានថ្នាក់បរិញ្ញាបត្រនៅAUPP

ភ្នំពេញ៖លោកចា រិទ្ធី បានបង្ហាញក្ដីរំភើបរីករាយនិងមានមោទនភាពចំពោះកូនប្រុស ស្រីទាំង២របស់លោកយ៉ាង ខ្លាំងថាមិនត្រឹមតែដើរតាមគន្លងធ័មឪពុកម្ដាយនោះទេ ប៉ុន្ដែពួកគេបានលើកមុខមាត់ក្រុម គ្រួសារតាម រយៈការ ប្រឹង ប្រែងរៀនសូត្រដល់គោលដៅរៀងៗខ្លួនដូចជាកូនប្រុសច្បងរបស់លោក​បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសា កលវិទ្យាល័យDEAKIN ប្រទេសអូស្រា្ដលី ខណៈដែលកូនស្រីពៅរបស់លោកទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសា កលវិទ្យាល័យAUPP កាលពីពេលថ្មីៗនេះ។អ្នកដឹកនាំកម្មវិធីសិល្បៈជាច្រើនឆ្នាំនិងជាតារា សម្ដែងដ៍ល្បីល្បាញ ឈ្មោះលោកចា រិទ្ធី បានបង្ហោះសារនៅលើហ្វេសបុករបស់លោកនៅថ្ងៃទី៥ខែមករាឆ្នាំ២០២២ ថា”កូនទាំងពីរពិត ជាធ្វើឲ្យប៉ាមានមោទនភាពមិនកោតសរសើរមិនបាន…កូនប្រុសច្បងគេបញ្ចប់ការសិក្សារថ្នាក់អនុ បណ្ឌិតផ្នែកទំ នាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យDEAKIN នៅប្រទេសអូស្ដា្រលី ចំណែកកូនស្រីពៅរបស់ខ្ញុំវិញគេទើប បញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្រផ្នែកទេស​ចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យអាមេរិកកាំងAUPP ប៉ាសូមជូនពរកូនទាំងពីរជោគ​ជ័យក្នុងជីវិត”។

 តាមរយៈសំណេរដ៍មានខ្លឹមសារនេះប្រាកជជាធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់​អារម្មណ៍ខ្លាំងព្រោះ ថាកន្លងមកគេធ្លាប់តែស្គាល់និងឃើញលោកចា រិទ្ធី ជាតារាភាពយន្ដនិងMVដែល​ចូលចិត្តសម្ដែងជាតួអ្នកមាន ទ្រព្យហើយស្រីកៀនឹងជើង ហើយគ្រប់គ្នាដឹងថាស្ថានភាពជីវភាពពិតរបស់លោក ធូធារខ្លាំងព្រោះជា អ្នកជំនួញ ដ៍លេចធ្លោរម្នាក់។ប៉ុន្ដែលើសពីនេះលោកចា រិទ្ធី រឹតតែធ្វើឲ្យគេសរសើរពីសុភមង្គលក្នុងគ្រួសារ របស់លោកដែល តារាសម្ដែងជើងចាស់ម្នាក់នេះមានកូនបុ្រសស្រីមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាភាពយន្ដនោះទេ តែពួកគេជាកូនល្អដែលខិតខំប្រឹងប្រែងរៀនសូត្រដោយមិន ដែលអួតអាងថាកើត មកជាកូនអ្នកមាន ទ្រព្យនោះឡើយ។ច្បាស់ណាស់ការបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិតរបស់កូនប្រុសច្បងលោកចា រិទ្ធី នៅសាក លវិទ្យាល័យDEAKIN នៅប្រទេសទូស្ដា្រលីនោះធ្វើឲ្យតារាភាពយន្ដល្បីឈ្មោះរូបនេះនិងក្រុមគ្រួសារពិតជាមាន មោទនភាពណាស់ ប៉ុន្ដែរូបគេក៍ជាធនធានដ៍ល្អសម្រា​ប់​សង្គមជាតិផងដែរព្រោះកូនលោកនឹងយកចំណេះដឹង ដែលមានមកបម្រើរនៅប្រទេសកំណើតរបស់ខ្លួន។

ដោយឡែកកូនស្រីពៅរបស់លោកចា រិទ្ធី គឺកញ្ញាចា ដាវីន ដែលមានសម្រស់ស្រស់សោភានោះស្ថិតក្នុងវ័យ នៅខ្ចីក្មេងនេះនាងបានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យAUPP ទៅហើយហេតុនេះទើបធ្វើឲ្យលោកចា រិទ្ធី មិនអាចនៅស្ងៀម​បានរហូតបានបញ្ចេញសារយ៉ាង កម្រនៅលើ បណ្ដាញសង្គមដើម្បីលើកទឹកចិត្តកូនទាំងពីររបស់លោកដែលប្រៀបបានជាកែវភ្នែករបស់លោក។ក្រោយលោកចា រិទ្ធី បង្ហាញមុខកូនប្រុសស្រីដែលទើបបញ្ចប់ការសិក្សារនៅសាកល វិទ្យាល័យទាំងក្នុងនិងក្រៅ ស្រុករៀងៗខ្លួននេះធ្វើឲ្យមហាជនជាច្រើនបានចាប់អារម្មណ៍តារាសម្ដែងជើងចាស់រូបរាងនៅតែសង្ហារនេះថាលោកមិនត្រឹមតែជាអ្នកពូកែរកស៊ីធ្វើជំនួញដ៍ជោគជ័យម្នាក់ទេ តែលោករិទ្ធី ក៍ជាឪពុកដ៍ល្អម្នាក់ ព្រោះបាន អប់រំ និងផ្ដល់ដំបូន្មានដល់កូនៗបានល្អទើបពួកគេតបស្នងលោកតាមរយៈការខិតខំរៀនសូត្ររហូតចប់តាមបំណងប្រាថ្នារបស់លោកដែលចង់បាន។

ចំណែកអ្នកជំនាញការសិក្សារស្រាវជ្រាវបានលើកឡើងថាទាំងកូនប្រុសច្បងរបស់លោកចា រិទ្ធី ដែលសិក្សារនៅ សកលវិទ្យាល័យនៅអូស្រា្ដលីDEAKIN និងកូនស្រីពៅរបស់លោកដែលរៀននៅAUPP នោះមិនមែនឲ្យតែមានលុ យអាចចូលរៀននៅសាលាខាងលើបានទេ ប៉ុន្ដែពួកគេទាមទារនូវសម្ថភាពពិន្ធុខ្ពស់ដល់ចំណុចដែលសាលាទា មទារនិយាយទៅគឺសិស្សពូកែតែម្ដងទើបអាចរៀននៅទីនោះបាន។ពួកគេបានសង្កត់ថាលោកចា រិទ្ធី និងក្រុមគ្រួ សារគឺជាគំរូល្អមួយសម្រាប់គ្រួសារដ៍ទៃទៀតដេលបានជម្រុញនិងលើកទឹកចិត្តកូនឲ្យរៀនសូត្របានខ្ពង់ខ្ពង់មិន ពឹងលើឪពុកម្ដាយជាអ្នកមានដែលនេះហើយយុវជនជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ៕

RELATED ARTICLES