នាយករដ្ឋមន្រ្តីអូស្ត្រាលីលោកស្កុត មូរីស៊ុន បាននិយាយកាលពីថ្ងៃចន្ទ ទី៧ កុម្ភៈ ថា ប្រទេសអូស្ត្រាលីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញដោយពេញលេញចំពោះភ្ញៀវទេសចរដែលបានចាក់ថ្នាំបង្ការពេញលេញចាប់ពីថ្ងៃទី21ខែកុម្ភៈបន្ទាប់ពីបិទជិតពីរឆ្នាំ ដើម្បីកាត់បន្ថយការគំរាមកំហែងនៃមេរោគបំប្លែងថ្មី។លោកមូរីសុនបាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថាប្រសិនបើអ្នកត្រូវបានចាក់វ៉ាក់សាំងពីរដងយើងទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់មកកាន់ប្រទេសអូស្ត្រាលីវិញ។វាជិត២ឆ្នាំហើយដែលយើងសម្រេច ចិត្តបិទព្រំដែន។
ព្រំដែនរបស់ប្រទេសអូស្ត្រាលីបានបិទទ្វារតាំងពីខែមីនា ឆ្នាំ 2020ដើម្បីការពារប្រទេសកោះមួយនេះប្រឆាំង នឹងការរីករាលដាលនៃជំងឺរាតត្បាត។ ចាប់តាំងពីពេលនោះមក ប្រជាជនអូស្ត្រាលីភាគច្រើនត្រូវ បានហាម ឃាត់មិនឱ្យចាកចេញហើយមានតែអ្នកទេសចរមួយចំនួនប៉ុណ្ណោះដែលត្រូវបានលើកលែងឱ្យចូល។ច្បាប់នេះបានបំបែកក្រុមគ្រួសារនិងឆ្វើអោយខាតបង់ដល់ឧស្សាហកម្មទេសចរណ៍ដ៏ធំរបស់ប្រទេសនេះ។
បម្រាមនេះបន្តិចម្តងៗត្រូវបានបន្ធូរបន្ថយសម្រាប់ប្រជាជនអូស្ត្រាលី អ្នកស្នាក់នៅរយៈពេលយូរ និងសិស្ស។បច្ចុប្បន្ននេះប្រហែល80%នៃមនុស្សពេញវ័យដែលមានសិទ្ធិក្នុងប្រទេសត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ គិតត្រឹមថ្ងៃទី 7 ខែកុម្ភៈ ប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ ចំនួន 2 727 260 នាក់ដែលក្នុងនោះមានអ្នក ស្លាប់ចំនួន 4200 នាក់៕