Sunday, December 22, 2024
Homeតារាខ្មែរមាស សុខសោភា ៖កាន់តែលើកប្ដីថ្ងៃខួប៣៨ឆ្នាំ

មាស សុខសោភា ៖កាន់តែលើកប្ដីថ្ងៃខួប៣៨ឆ្នាំ

ភ្នំពេញ៖មាស សុខសោភា ត្រូវប្ដីនាងលោកអ៊ឹត រ៉ាដា លើកនំខេកមានរូបសញ្ញាផ្ទះវីឡារ ឲ្យ នាងនៅ​ពេលដែល​តារារាម រូបនេះកំពុងច្រៀងសម្ដែងនៅCentral Club &Lounge កាលពី​ថ្ងៃទី៣កុម្ភៈ ព្រោះប្ដី​នាងចង់Surprise ថ្ងៃ​ខួបរបស់នាងគម្រប់អាយុ៣៨ឆ្នាំ បើទោះជាថ្ងៃខួប​ពិតរបស់សុខសោភា នៅថ្ងៃទី២៩ខែមករាក្ដី។សោភា បានចាប់​អោបថើបប្ដីដោយក្ដីស្រលាញ់​នៅចំពោះមុខFan ជាច្រើនដែលកំពុងមើលការច្រៀងសម្ដែងរបស់នាង ខណៈ​ដែ​ល​​នៅថ្ងៃ​ដដែលនោះសោភា បានបង្ហោះរូបភាពស្វាមីនៅលើផេករបស់នាងអម​ដោយបទចម្រៀងរបស់​នាង”​ឧត្តមស្វាមី”ដែលបញ្ជាក់ឲ្យគ្រប់គ្នាបានដឹងច្បាស់ថានាងមានសំណាងណាស់ដែលមានប្ដីជាមនុស្សល្អ។ក្នុងបទនោះដែរក៍មានឃ្លាថា”អូនមានតម្លៃ ព្រោះប្ដីអូនជាមនុស្សល្អ” ដែលខ្លឹម​សារបទ​ចម្រៀង​នោះសុខសោភា ចង់លើកប្ដីនាងឲ្យនារីទាំងឡាយបានឃើញ​ថានាងយក​ប្ដី​ត្រូវ។យ៉ាងណា​មានចម្ងល់​ថា​អាយុសុខសោភា ហាក់​មិនកើនទៅតាមឆ្នាំសោះព្រោះ​កាលពី​ឆ្នាំមុន​នាងក៍ធ្វើខួប​គម្រប់​៣៨ឆ្នាំ ឥឡូវនៅតែអាយុដដែល ស្រប​ពេល​ដែល​គេសង្ស័យថា​អាយុពិតរបស់តារារាម រូបនេះ​គឺជាង៤០ឆ្នាំទៅហើយ។

  មាស សុខសោភា ធ្លាប់ធ្វើខួបកំណើតធំម្ដងកាលពីឆ្នាំមុនដោយចំណាយ​លុយអស់​ជា​ច្រើនម៉ឺន​ដុល្លាររៀបចំ​ជប់លៀងធំនៅសណ្ឋាគាណាហ្គាវើល៍ តែក្រោយមកនាងបានរៀបចំ​ជា​លក្ខណៈគ្រួសារ​ដោយមាន​ប្ដីនាង​ធ្វើឲ្យ​ជារៀងរាល់ឆ្នាំ។ដោយសារតែស្វាមីសុខសោភា មិន​ដែល​ភ្លេចថ្ងៃពិសេសរបស់នាង​បែបនេះហើយទើបធ្វើឲ្យ​តា​រារាម គឺ្រតក្នាញ់ប្ដីដល់ថ្នាក់​គ្រ​ញិច​អោបថើបលោករ៉ាដា កណ្ដាលហ្វូងអ្នកគាំទ្របែបនេះ។ចំណែកFan តារា​ចម្រៀ​ង​​សំនៀងផ្អែម​រូបនេះ​បានជូនពរ​ឲ្យនាងនិងបុរសអាណិកជនខ្មែរមកពីកាណាដារូប​នោះស្រលាញ់គ្នាដល់​កាន់​ឈើច្រត។

  មាស សុខសោភា បានភ្ជាប់ស្នេហ៍លោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយក្រោយ​បែក​ធ្លាយរូបភាព​ស្នេហា​ស្រើ​បស្រាលកាលពីឆ្នាំ២០០៨ នោះនាងប្រកាស​សន្យាថានឹង​រៀប​ការនៅឆ្នាំ២០០៩ ដើម្បីទប់ស្កាត់ការរិះគន់ទាំង​ឡា​យ​។ប៉ុន្ដែរឿងដែលហួសចិត្តនោះ​ស្រាប់តែ​សោភា បានលាក់បាំងពីមហាជនរឿងរៀបការដល់​ទៅ១២ឆ្នាំហើយ​ទើបតែនៅថ្ងៃ​ទី២៨ខែធ្នូឆ្នាំ​២០២១ ពោលគឺត្រូវខួប១២ឆ្នាំអាពាហ៍ពិពាហ៍គម្រប់របស់ខ្លួននោះទើបសោភា ព្រមឲ្យ​មិត្ត​ភក្ដិដ៍ជិត​​ដិត​បំផុតរបស់នាងគឺលោកឆន សុវណ្ណារាជ បញ្ចេញរូបភាពរៀបការរបស់នាង​ជា​មួយ​លោក​រ៉ាដា ដែលពេលនោះលោកសុវណ្ណារាជ និងញឹម ចាន់ថន ឡើងសែនកួចដៃការ​នាង។ក្រោយសោភា ទម្លាយ​​រូប​រៀប​ការស្រដៀងសែនព្រេនដែលពិធីនោះមិនសូវសាក​សម​ទៅនិងកិត្តិយស​នាង​ជាតារាល្បីនោះ​ស្រាប់តែ​ទស្សនិក​ជនជាច្រើនបានរិះគន់ទៅលើសោភា ដោយអ្នកខ្លះ​បាន​លើក​ឡើងថាសុខសោភា និងឱក សុគន្ធកញ្ញា ល្បី​ល្បា​ញ​ត្រដមត្រសងគ្នា​ជាង១០ឆ្នាំមក​ហើយ តែពិធីរៀបការរបស់ពួកគេខុសគ្នាដូចមេឃនិងដី​ទៅវិញ។

ប៉ុន្ដែទន្ទឹមនិង​នេះ​ក៍មាន​អ្នកខ្លះ​បានសម្ដែងការគាំទ្រសោភា ថាជាគំរូល្អមួយដែលទោះជាពេលនេះនាង​មានជីវ​ភាព​ធូធារ ហើ​យ​អាចរៀបការយ៉ាងណាក៍បានឲ្យតែចិត្តនាងចង់ក៍ដោយតែសោភា បែជាការ​យ៉ាង​សាមញ្ញបំផុត​ព្រោះនាង​មិន​ចង់ខ្ជះខ្ជាយលុយកាក់ ដោយសារតែនាងគិតថា​ស្នេហា​សំ​ខាន់​បំផុតគឺមនុស្ស២នាក់ស្រលាញ់គ្នា។ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួ​ល​បានការរិះគន់ច្រើនជាង​គាំ​ទ្របន្ទាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីសោភា ព្រមឲ្យគេទម្លាយរូបរៀបការ​ច្រឡំសែនព្រេន​នោះ​មក​សោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​លេង​មួយ​ក្បាច់​ធ្វើឲ្យគ្រប់គ្នាស្រឡាំកាំងតែម្ដងនោះគឺនាងអះអាង​ថាមានកូន​ប្រុសម្នាក់​ឈ្មោះ​Bovee Hundley ដោយនាងហៅយុវវជនដែលមានអាយុ១៤ឆ្នាំរូបនោះ​ថាជាកូនពេញៗមាត់​ទៀតផងទើប​ធ្វើឲ្យ​អ្នកតាម​ដានរឿង​ស្នេហាសោភា ថាពេលនេះនាងកាន់តែធ្វើឲ្យពួកគេវិល​ក្បុង​អស់ទៅហើយ​ព្រោះរៀបការ​ទើប​១២ឆ្នាំតើ​ម៉េចបាន​មានកូន១៤ឆ្នាំ?​អ្នកខ្លះទៀតបាន​លើក​ឡើងថាសោភា នេះពិតជាចម្លែក​មែនព្រោះមិនដែល​ឃើ​ញ​ពពោះ​សោះ​តែ​ស្ងាត់ៗ​បែជាមានកូនពេញកំលោះស្ដូកទៅហើយ។

  មជ្ឈដ្ឋានមហាជនជឿរថាមាស សុខសោភា នឹងរៀបការធំម្ដងទៀតនៅពេលឆាប់ៗ​ខាងមុខនេះឬរៀបការ​ជា​លើក​ទី៣ព្រោះកាលពីឆ្នាំ២០០៨ នាងក៍ធ្លាប់ប្រាប់ថា​បានរៀបការ​ម្ដងរួច​ទៅហើយដែរដែលពិធីនោះ​ធ្វើតាមបែប​ជា​សាសនាគ្រិស្ដ​នៅព្រះវិហារមួយ​នៅកាណា​ដា ប៉ុន្ដែទោះជាសោភា ធ្លាប់រៀបការលាកើលៀម២លើកមកក្ដី តែមានតែការរៀបការជាចំហ​នោះទេទើបសោភា រួចផុតពីការដាក់រហ័សនាមថ្មីថា​នាង​ជាកំពូល​តារាដែល​ពូ​កែ​លាក់រឿង​រៀបការ​បំផុតព្រោះបិតអស់១២ឆ្នាំ​ទើបព្រម​បញ្ចេញ។​យ៉ាងណាគេជឿរថាសុខសោភា ដែល​គេច​មិន​ផុតពីការរៀបការជាសាធារណៈ​នោះព្រោះតែ​រឿង​ដែលនាងចាំបាច់ត្រូវធ្វើ​នោះគឺការ​យកកូន​នេះឯងព្រោះ​ថា​ពេលនេះនាងមានអាយុកាន់តែច្រើនទៅ​ហើយ៕

RELATED ARTICLES